CamNews

កីឡាអន្តរជាតិ 

Man Utd បរាជ័យធ្ងន់ធ្ងរ ក្រោមថ្វីជើងរបស់ Man City (Video Inside)

ក្រុងមែនឆេស្ទើៈ ក្រុមការពារតំណែង ជើងឯកបិសាចក្រហម Manchester United របស់លោក
David Moyes បានរង បរាជ័យធ្ងន់ក ក្រៅទឹកដីក្រោមថ្វីជើងរបស់ ក្រុមម្ចាស់ផ្ទះ Manchester City
ដោយលទ្ធផលបច្ចេកទេស ៤-១ នាយប់ មិញនេះក្នុង Premier League សប្តាហ៍ទី៥ នៃជើងទី១
រដូវកាលថ្មីឆ្នាំ២០១៣-២០១៤ ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា នេះជាការរងអាម៉ាស់លើកទី២ហើយ សម្រាប់ក្លឹប
ជើងខ្លាំងមួយនេះ ក្រោយពីចាញ់ម្ចាស់ផ្ទះ Liverpool  និងស្មើមួយដងជាមួយក្រុមភ្ញៀវតោខៀវ
Chelsea របស់លោក Jose Mourinho ០-០ ហើយបន្តលិចលង់ថែមទៀត ១-៤ ជាមួយក្រុមជើងឯក
រងឆ្នាំទៅ Man City ដោយមិននឹកស្មានដល់ ដែលលទ្ធផល ១-៤ ក៏ជាប្រវត្តិសាស្រ្តរបស់អតីតគ្រូបង្វឹក
Everton ដែលបានមកដឹកនាំ Man Utd វាដូចទៅនឹងកាល ពីឆ្នាំ២០០៤ Man Utd ក៏ទទួលបានលទ្ធ
ផលនេះ ក្រោមការដឹកនាំរបស់លោក Sir-Alex Ferguson ។

Man Utd បានរបូត២គ្រាប់ផ្ទួនត្រឹមវគ្គទី១ ពីការធ្វើបានសម្រេចដោយកីឡាករ Sergio Aguero នៅ
នាទី១៦ និង Yaya Toure បានថែមគ្រាប់ទី២ត្រឹមនាទីទី៤៥ មុនពេលសម្រេចបាន២គ្រាប់ទៀតក្នុង
វគ្គទី២ ដោយកីឡាករ Aguero ដដែល នៅនាទីទី៤៧ និងកីឡាករជនជាតិបារាំង Sami Nasri នៅ
នាទីទី៥០ ជាមួយនឹងកំពូលខ្សែប្រយុទ្ធជនជាតិអង់គ្លេស Wayne Rooney រកបានតែមួយគ្រាប់គត់
នៅនាទីទី៨៧ ដែលគ្រាប់នេះ វាយឺតពេលបាត់ទៅហើយសម្រាប់ Man Utd ក្នុងការដេញតាមក្រុម
ម្ចាស់ផ្ទះ Man City នោះ ។

លទ្ធផលជាផ្លូវការក្រោយពីបញ្ចប់នៃ ការប្រកួតពេញម៉ោង ៩០+៤ គឺ Manchester City ៤ និង
Manchester United ១ ។ មួយប្រកួតបន្ទាប់របស់ក្រុមមេឃខៀវ ត្រូវបើកទ្វារពហុកីឡដ្ឋាន Etihad
ស្វាគមន៍ក្រុមភ្ញៀវ Wigan Athletic ក្នុង ព្រឹត្តិការណ៍ពានរង្វាន់ English League Cup នារាត្រីថ្ងៃទី
២៥ កញ្ញា ខណៈដែលបិសាចក្រហម ជួបក្រុមភ្ញៀវហង្ស ក្រហម Liverpool នាយប់ថ្ងៃទី២៦ កញ្ញា
ក្នុងជើងទី១ដូចគ្នា ៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

 


Tags: man utd got losing man city football sport