CamNews

តារា 

Chelsea នឹងបោះទុន ៦០ លានផោន ដើម្បីអូសទាញ Rooney

ដូចដែលយើងបានដឹងហើយថា Jose Mourinho បានដាក់មុខព្រួញ ចំកីឡាករជាច្រើន ក្នុងនោះ
ក៏មានកីឡាករខ្សែរប្រយុទ្ធ របស់ក្រុម Manchester United ដែរនោះគឺ Wayne Rooney ។

Chelsea នឹងអោយតំលៃខ្លួនទៅ Rooney ចំនួន ២៤ ម៉ឺនផោន ក្នុងមួយសប្តាហ៍ក្នុងរយៈពេល
កុងត្រា ៥ ឆ្នាំដែលមានតំលៃរហូតដល់ ៦០ លានផោន ។ Jose Mourinho និយាយថា Rooney
គឺជាកីឡាករដែលោកចង់បានបំផុត បើប្រៀបទៅនឹងកីឡាករផ្សេងៗទៀត ។ ដោយហេតុផល
នេះហើយ ដែលធ្វើអោយ Chelsea បោះទុនច្រើនទៅលើ Rooney ដើម្បីអោយ Rooney ទន់
ចិត្តរត់មក Chelsea បើទោះបី David Moyes និយាយថា Rooney មិនអាចចាកចេញពី Manutd
ពេលនេះក៏ដោយ ។



Rooney ដែលនៅសល់កុងត្រា តែរយៈពេល ២ ឆ្នាំទៀតនៅ Old Trafford នោះប្រហែលជាអាច
ចាកចេញពី Manchester United ជាមួយនឹងតំលៃនេះ បើសិនជា Chelsea អាចនិយាយជាមួយ
Manchester United បានមែននោះ តំលៃផ្ទេរខ្លួនរបស់ Rooney នឹងមានតំលៃ ៣០ លានផោន ៕


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: wayne rooney manchester united red manu david moyes football stars chelsea england