CamNews

ទិដ្ឋភាពនៅមុខ ព្រះបរមរាជវាំង នាថ្ងៃកាន់ព្រះមរណទុក្ខ គម្រប់៧ថ្ងៃ

សូមជំរាបសារជាថ្មីផងដែរថាថ្ងៃទី ២៣ តុលា ២០១២ នេះគឺជាថ្ងៃចុងក្រោយនៃការកាន់មរណៈទុក្ខ
អតីតព្រះមហាក្សត្រ ព្រះមហាវីរៈក្សត្រ បីតាឯករាជ្យជាតិខ្មែរ ព្រះបាទនរោត្តមសីហនុ ដែលទ្រង់
បានយាងចូលទីវង្គតនាថ្ងៃទី ១៥ តុលានៅមន្ទីរពេទ្យទីក្រុង ប៉េកាំង ប្រទេសចិន។

ក្បួនដង្ហែព្រះឆាយាល័ក្ខណ របស់កូនខ្មែរមកពីសមាគមចិន

ជាមួយគ្នានេះផងដែរនាព្រឹកនេះគេសង្កេតឃើញមានប្រជាពលរដ្ឋបានប្រមូលផ្ដុំជួបជុំគ្នានៅមុខព្រះ
បរមរាជវាំងច្រើនជាងថ្ងៃមុនៗ ហើយក្នុងនោះក៏សង្កេតឃើញមាន ក្បួនដង្ហែរបស់ក្រុមកម្មករក៏ដូច
ជាកម្មការនីរោងចក្រផងដែរ
ដែលបើយើងប៉ាន់ប្រមាណមើលទៅគឺចំនួនមនុស្សដែលបានទៅដល់
មុខព្រះបរមរាជវាំងដើម្បីដុតធូប សម្ដែងការគោរពដល់ព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រគឺមិន
តិចជាង ២ សែននាក់នោះទេ។

ស្របជាមួយគ្នានេះផងដែរគេក៏ឃើញមានសកម្មភាពមនុស្សធម៍ផងដែរ ដែលខាង ABC កម្ពុជា FM
១០៧.៥ និងសាលាបង្រៀនបើកបរ ២៣ តុលា បានបើកកន្លែងចែកទឹកពិសារ ធូប ក៏ដូចជាមានចែក
ជាអាហារផងដែរ។ ជាមួយគ្នានេះខាងវិទ្យុ ABC កម្ពុជា FM ១០៧.៥ និងសាលាបង្រៀនបើកបរ ២៣
តុលាក៏នៅមានទទួលអំណោយសប្បុរសពីសំណាក់មហាជនផងដែរ លោក រ៉ាយុទ្ធ ជាអ្នកចាំកត់បញ្ជី
សប្បុរសជន បានប្រាប់ Camnews អោយដឹងថា ABC កម្ពុជា ទទួលរាល់អំណោយជាទឹកពិសារ ក៏
ដូចជាម្ហូបអាហារផ្សេងៗដែលប្រើប្រាស់សម្រាប់ចែកជូនដល់បងប្អូនដែលមកចូលរួម ក្នុងកម្មវិធីនៃ
ថ្ងៃចុងក្រោយនេះ ក៏អាចជាចង្ហាន់ដ៏ប្រសើរសម្រាប់ព្រះសង្ឃផងដែរ តែខាង ABC កម្ពុជា មិនទទួល
អំណោយដែលចែកជូនពីសប្បុរសជន ជាទឹកប្រាក់នោះទេ។



យើងឃើញថាសកម្មភាពដែលបង្ហាញពីទឹកចិត្តស្រលាញ់របបរាជានិយមរបស់ប្រជាពលរដ្ឋខ្មែរគឺ
ពិតជារស់រវើកមែនទែន ខណៈដែលសកម្មភាពមនុស្សធម៏ និងទឹកចិត្តខ្មែរជួយខ្មែរនៅតែមានភាព
ខ្លាំងក្លា។ ចំពោះការកាន់ទុក្ខព្រះវិញ្ញាណក្ខ័ន្ធ ព្រះមហាវីរៈក្សត្រ និងត្រូវបានបញ្ចប់ត្រឹមថ្ងៃទី ២៣
តុលា នេះខណៈដែលកាលបរិច្ឆេទនៃពិធីរំលាយសព មិនទាន់ត្រូវបានគេកំណត់នៅឡើយ។ តែ
បើតាមប្រភពព័ត៌មានផ្សេងៗបានអោយដឹងថា ព្រះបរមសពសម្ដេចតា នឹងត្រូវបានតំកល់ទុកមិន
តិចជាង ៣ ខែនោះទេ៕

សកម្មភាពមនុស្សធម៍របស់ ABC កម្ពុជា ចែកទឹកពិសារ និងអាហារ

បុគ្គលិកយុវជន ABC កម្ពុជា រង់ចាំកត់ឈ្មោះសប្បុរសជន

តង់សង្គ្រោះបន្ទាន់របស់មន្ទីរសុខាភិបាល

បងប្អូនខ្មែរច្រកអាហារ និងទឹកពិសារជូនចាស់ៗ



 

 

ដោយ៖ ម៉ូកា 


Tags: national new politic the father-king the king-father funeral