យុវវ័យនៅប្រទេសចិននិយមពាក់ Contact Lenses ដែលជួយលើកសម្រស់ពួកគេបានមួយកំរិតកញ្ចក់ Lenses ទាំងនោះពេញនិយមព្រោះវាអាចធ្វើអោយភ្នែករបស់អ្នកពាក់មើលទៅធំជាងមុន និងមានពន្លឺជាងមុនហើយជួនកាលអាចប្រែពណ៌បានទៀតផង។ កញ្ញា Zhang ភ្នាក់ងារលក់ម្នាក់ ប្រចាំហាង Mingzhu នៅក្នុងមជ្ឍមណ្ឌលពាណិជ្ជកម្ម Xidan បានប្រាប់ថា "ហាងរបស់យើងខ្ញុំ មាន Contact Lenses ចំនួនប្រមាណជា១២ពណ៌ដែលអ្នកទិញអាចជ្រើសរើសបានហើយក្នុង នោះពណ៌ប្រផេះនិងពណ៌ខ្មៅគឺពេញនិយមណាស់ណាមួយវាមានតម្លៃថោកដោយត្រឹមតែ ៩០Yaunឬប្រហែល១៩ដុល្លាអាមេរិកប៉ុណ្ណោះ" នាងបានបន្តទៀតថា "ហើយក៏មាន Lenses ដែលមានតម្លៃត្រឹម៦០Yaunដែរទោះបីជាវាខុសថ្លៃគ្នាបន្តិចមែនតែចំពោះគុណភាពមិនចាញ់គ្នា ប៉ុន្មានទេ" អ្នកលក់ម្នាក់ទៀតក៏បានប្រាប់ផងដែរថា "ខ្ញុំមិនបានធ្វើតែស្តភ្នែកអ្វីនោះទេមុន ពេលដែលខ្ញុំប្រើវាព្រោះខ្ញុំគិតថាវាមានសុវត្តិភាពក្នុងការប្រើប្រាស់ទោះបីជាខ្ញុំប្រើវាជាប់ជាង ១០ម៉ោងក្នុងមួយថ្ងៃក៏ដោយក៏មិនដែលសង្កេតឃើញថាមានបញ្ហាអ្វីនោះទេប្រសិនបើខ្ញុំគិត ថាធុញនឹងវាខ្ញុំគ្រាន់តែដោះវាចេញហើយសំរាកកែវភ្នែកដោយមិនប្រើវា២ទៅ៣ថ្ងៃទៅបាន ហើយ"។ ទោះជាយ៉ាងណារដ្ឋអំណាចក្នុងតំបន់បានសន្យាថានឹងរៀបចំអោយមានការពិនិត្យ លើទំនិញ ប្រភេទនេះឡើងវិញដើម្បីធានាលើការប្រើប្រាស់របស់ប្រជាពលរដ្ឋមកដល់ពេលនេះ មានអ្នក ជំនាញផ្នែកសុខភាពជាច្រើនដែលតែងតែព្រមានអំពីបញ្ហាដែលអាចបង្កពីការប្រើប្រាស់ Contact Lenses ដែលអាចនាំអោយយុវវ័យមួយចំនួនធំត្រូវខាតបង់ការមើលឃើញរបស់គេដោយសាររូបសម្រស់។ សព្វថ្ងៃនេះ Contact Lenses គេអាចរកទិញបានសឹងតែគ្រប់ទីកន្លែងតាំងពីហាងធំៗរហូតដល់ហាង តូចៗតាមផ្ទះ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ yourhealth