កោះ Jeju គឺជាកោះមួយដ៏ធំដែលមានទីតាំងនៅភាគខាងត្បូង ប្រទេសកូរ៉េខាងត្បួង។ Jeju
គឺជាកោះដ៏ស្រស់ស្អាត ជាមួយនឹងទេសភាពស្រស់បំព្រង និងខ្យល់អាកាសត្រជាក់គួរឲ្យចង់
ទស្សនា។
អ្វីដែលពិសេសនោះ នៅលើកោះនេះមានភ្នំភ្លើងចំណាស់ មួយមានឈ្មោះថា Seongsan (ហៅ
ជាភាសាអង់គ្លេសថា Sunrise Peak) ដែលភ្នំភ្លើងនេះមានអាយុកាល ៥០០០ពាន់ឆ្នាំមកហើយ
និងបានចូលជាបេតិកភ័ណ្ឌពិភពលោកដោយអង្គការ UNESCO ផងដែរ។
ភ្នំភ្លើងនេះគឺជាចំនុចពិសេសមួយដែលភ្ញៀវទេសចរទាំងឡាយអាច មើលព្រះអាទិត្យរះយ៉ាង
ស្រស់ស្អាត ជាមួយនិងទិដ្ឋភាពផ្ការីក និងរុក្ខជាតិដ៏កំរ យ៉ាងស្រស់ស្អាត ពិតជាធ្វើឲ្យភ្ញៀវ
ទេសចរដែលបានទស្សនាហើយ មិនចង់ត្រលប់ទៅផ្ទះវិញឡើយ៕
ដោយ៖ មិនា
ប្រភព៖ tour