CamNews

អាក្រាតកាយ ចាប់នារីម្នាក់ធ្វើចំណាប់ខ្មាំង ទាមទារជួប មេនគរបាល

បន្ទាប់ពីចាប់បាននារីម្នាក់ មកធ្វើជាចំណាប់ខ្មាំង បុរសលែងខ្លួននេះ ក៏បានឡើងជិះពីលើ
រាងកាយរបស់នារីនោះ ព្រមទាំងស្រែកទាមទារជួបមេប៉ូសិសក្រុង។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី ១៨កាក្កដា នៅមុខចំ
ណតរថយន្ដក្រុង Cangzhou ខេត្ដ Hebei ប្រទេសចិន។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅពេលបានឃើញនារីម្នាក់ ចេញពីចំណត
រថយន្ដភ្លាម ជនល្មើសនោះក៏បានស្រាតខោអាវខ្លួនឯង និងរត់សំដៅទៅចាប់នារីរងគ្រោះ
រួចក៏ផ្ដួលនាងអោយដួលទៅលើដី ក្រោយមកក៏ឡើងជិះពីលើនាង។



បុរសនោះ បានប្រើបំណែកកញ្ចក់ គំរាមនារីរងគ្រោះ និងស្រែកមិនអោយគេចូលមកជិត ៖
"កុំមកជិតខ្ញុំ ខ្ញុំចង់ជួបប្រធានសន្ដិសុខ"។ ពេលនោះ គេឃើញមានឈាមហូរនៅលើរាង
កាយ របស់នារីរងគ្រោះ ប៉ុន្ដែពុំមានអ្នកណាម្នាក់ហ៊ានចូលទៅជួយនោះទេ។

ទទួលបានដំណឹង នគរបាលមូលដ្ឋានបានទៅកាន់កន្លែងកើតហេតុ។ ក្រុមនគរបាលបាន
រកវិធី ចចារជាមួយបុរសនោះ ប៉ុន្ដែការប្រឹងប្រែងមិនបានសម្រេចនោះទេ។ បុរសនោះ​ នៅ
តែទាមទារជួបប្រធានសន្ដិសុខក្រុង។
ចុងក្រោយ ដោយការចចារដើម្បីបង្វែងការចាប់អារម្មណ៍ ក្រុមនគរបាលក៏បានសម្រុកចូល
ចាប់បុរសនោះ។ ចំណាប់ខ្មាំងត្រូវបានរំដោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។

តាមការអោយដឹងពីក្រុមនគរបាល បុរសនោះមានអាយុ ២៥ឆ្នាំ និងមានបញ្ហាសរសៃប្រសាទ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ dailycpop

Tags: yue yue china accident Suicide kidnap