CamNews

ប្លែកៗ 

ពិការជើងដល់ថ្នាក់ជិះរទេះរុញហើយ នៅតែអាចប្លន់ធនាគារ បានសម្រេច

ចោរប្លន់ម្នាក់ ជាជនជាតិអាមេរិក បានគេចខ្លួនបាត់ស្រមោល ជាមួយនឹងប្រាក់ជាង ១០០០
ដុល្លារអាមេរិក ក្រោយពីបានអង្គុយរទេះរុញសម្រាប់ជនពិការជើង ទៅប្លន់ធនាគារ។

កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនល្មើសជាបុរសវ័យក្មេង អាយុប្រហែល ជាងម្ភៃឆ្នាំនេះ បានធ្វើដំណើរតាមរទេះសម្រាប់ជនពិការជើង មកកាន់ធនាគារ Santander​ នៅវេលាម៉ោង
ប្រមាណជា ២រសៀល។

រូបដែលគេថតចេញពីកាមេរ៉ាសុវត្ថិភាពរបស់ធនាគារ

មកដល់ភ្លាម ជនល្មើស បានហុចក្រដាស់មួយសម្លឹកទៅឱ្យ​បុគ្គលិកធនាគារ រួចក៏ទទួលបាន
ប្រាក់ ១២០០ដុល្លារ។ នគរបាលឱ្យដឹងថា ជនល្មើសបានគំរាមថា ខ្លួនមានកាំភ្លើង ប៉ុន្តែជាក់
ស្តែង គេមិនឃើញជននេះដកកាំភ្លើងចេញគំរាមនោះទេ នៅក្នុងពេលប្លន់។

ការគេចខ្លួនបានសម្រេច​របស់ជនល្មើសនេះ មើលទៅងាយ​ស្រួលរហូតដល់នឹក​ស្មានមិនដល់ បើទោះត្រូវឆ្លងកាត់កន្លែងជាច្រើនក្នុងធនាគារ មុននឹងចេញផុតពីទ្វារ។ ប៉ុន្តែ ដោយសារមាន
កង់រទេះ ជននេះបានគេចខ្លួនក្នុងល្បឿនយ៉ាងលឿន សូម្បីតែនគរបាលដែលមានជំនួយពី
កម្លាំងឧទ្ធម្ភាគចក្រក៏មិនអាចតាមទាន់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតដើម្បីឱ្យដឹងថា តើចោរម្នាក់នេះ មានអ្នកសមគំនិតនៅ
ខាងក្នុងធនាគារដែរ ឬយ៉ាងណា។

ធនាគារ Santander​

អ្នកនាំពាក្យខាងធនារគារ​ បានប្រាប់ឱ្យដឹងថា "យើងខ្ញុំត្រេកអរ ព្រោះថា មិនមានអតិថិជន ឬ
បុគ្គលិកណាម្នាក់ រងរបួសក្នុងករណីនេះ។ យើងខ្ញុំមិនទាន់ហ៊ានអះអាងបែបណានោះទេ ដោយ
សារការស៊ើបអង្កេត កំពុងត្រូវបានធ្វើឡើង"៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NYPost


Tags: Wheelchair bank robbery Santander