CamNews

ព័ត៌មានបច្ចេកវិទ្យា 

ធនាគារវៀតណាម ត្រូវ Hacker វាយលុក ចំនួន ១៥ស្ថាប័ន

ក្រុមឯកទេស អះអាងថា ក្នុងថ្ងៃទី ៨ ខែមេសា មានគេហទំព័រ e-banking របស់បណ្ដាធនាគារ និង
ទីភ្នាក់ងារទូទាត់ប្រាក់តាមអនឡាញ ចំនួន ១៥ នៃប្រទេសវៀតណាម ត្រូវបានក្រុម hacker វាយ
ប្រហារ តាមរយៈកំហុស OpenSSL ដែលហៅថា Heartbleed ។


ដោយមានការវាយប្រហារទ្រង់ទ្រាយធំបែបនេះ ក្រុមអ្នកឯកទេស មិនទាន់ប៉ានប្រមាណដឹង អំពី
ការខូចខាត និងចំនួនគណនី ដែលត្រូវបានគេលួចនោះទេ។ មុននេះ កំហុសនៅលើ OpenSSL
(ហៅថា Heartbleed) ដែលគំរាមដល់គណនីធនាគារអនឡាញ ចំនួនរាប់លាន ត្រូវបានគេប្រកាស
ឱ្យដឹងជាសាធារណៈ នៅលើ ហ្វររូម ធំបំផុតក្នុងលោក Reddit និងទំព័រ Heartbleed.com កាលពី
យប់ថ្ងៃទី ៧មេសាកន្លងទៅ។

លោក Ngo Tuan Anh អគ្គនាយករងផ្នែកសន្ដិសុខអ៊ីនធឺរណិត នៃក្រុមហ៊ុន Bkav ព្រមានដល់
ក្រុមអ្នកគ្រប់គ្រងគេហទំព័រ ដែលប្រើប្រាស់ OpenSSL ឱ្យត្រួតពិនិត្យ និងបន្ទាន់សម័យ នូវកំណែ
ថ្មី ដើម្បីចៀសវាងការខូចខាត។

បច្ចុប្បន្ន នៅលើទំព័រដើមរបស់ OpenSSL គេឃើញមានព័ត៌មានអំពីបណ្ដាកំណែដែលមានកំហុស
កំណែជួសជុលកំហុស ក៏ដូចជាការណែនាំអំពីការបន្ទាន់សម័យ នូវកំណែចាំបាច់។ ក្រុមអ្នកឯកនៃ
ទេសវៀតណាម ក៏បានណែនាំដល់អ្នកប្រើប្រាស់សេវាកម្មផ្ទេរប្រាក់តាមអនឡាញ ឱ្យផ្អាកធ្វើសកម្ម
ភាព រហូតដល់ធនាគារដែលត្រូវបានគេវាយប្រហារ ប្រកាសជាផ្លូវការថា មានសុវត្ថិភាពឡើងវិញ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Vietnamnet


Tags: Hacker Vietnam OpenSSL Heartbleed Bank e-banking