ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងការធ្វេសប្រហែស តែប៉ុន្មានវិនាទី តែប៉ុណ្ណោះ បានញ៉ាំងអោយ សោក នាដកម្ម កើតឡើងមួយរំពេច តែជាសំណាងល្អ មានការអន្តរាគមន៍ជាពិសេស ពីសំណាក់ បងប្អូន ប្រុសភ្លោះពីរនាក់ វ័យទើបតែ ៧ ឆ្នាំ មានឈ្មោះ Luis និង Lucius Lozada ។
ដោយបានកើតឡើង កាលពីម្សិលមិញនេះ នៅឯរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ស្រី្តម្នាក់ត្រូវបានរក អោយ ឃើញថា មានភាព ភ័យរន្ធត់ជាខ្លាំង នៅពេលដែលក្រុមចាប់ជំរិត ប្លន់រថយន្តរបស់ នាង ដោយនៅក្នុងនោះ មានកូនភ្លោះវ័យ ៧ ឆ្នាំខាងលើ និងទារកតូច វ័យទើបតែ ១ ខួបម្នាក់ ផ្សេងទៀត ។
វិនាទី នៃការវិលត្រលប់មកផ្ទះ ខណៈភ្លេចយក កំប៉ុងទឹកដោះគោ រួចចតឡានទុកនៅខាងក្រៅ នោះ វាគឺជាឱកាស ដ៏ល្អមួយ ក្នុងការចេញធ្វើសកម្មភាព របស់ជនអន្ធពាលខាងលើ ពោលចេញ ប្លន់ រថយន្ត រហួតទាល់តែបានសម្រេច អមដោយក្មេងប្រុស ៣ នាក់នៅក្នុងរថយន្ត។
ខណៈពុំមានការភ័យខ្លាច ក្មេងប្រុសភ្លោះ ទាំងពីរនាក់ បានវាយបក ជាមួយនឹងក្រុមឧក្រិដ្ឋជន ខាង លើ ដោយបានវាយ ធាក់ ពួកគេ និង ប្រដាប់ក្មេងលេង រហូត ពួកគេសម្រេចចិត្ត ទម្លាក់ក្មេង ទាំង ៣ នាក់នោះ ចេញពីរថយន្ត និង បើកគេចខ្លួន បាត់ស្រមោល ។ ជាសំណាងល្អ ក្នុងរយៈ ពេលត្រឹមតែ ១ ម៉ោងតែប៉ុណ្ណោះ ៤ នាក់ ម្តាយកូន បានជួបជុំ គ្នាវិញ ជាមួយនឹងអារម្មណ៍រន្ធត់ និងក្តុកក្តួល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ