អេស្បាញ៖ កម្មករអណ្តូងរ៉ែអេស្បាញជាច្រើននាក់បានបាញ់គ្រាប់កាំជ្រួច ទៅលើប៉ូលិស
ក្នុងតំបន់Cinera ជិតទីក្រុងOviedo នៅភាគខាងជើងប្រទេសអេស្បាញ កាលពីថ្ងៃទី១៩ ខែ
មិថុនា ឆ្នាំ២០១២។
កម្មករអណ្តូងរ៉ែទាំងនោះ បានដុតសំបកកង់ឡាន និងបិទផ្លូវ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ
២០១២ ខណៈពេលដែលមានការវាយប្រហារគ្នាយ៉ាងធំមួយ ក្នុងការតវ៉ាប្រឆាំងនឹងការ
កាត់បន្ថយ ប្រាក់ឧបត្ថម្ភរបស់ពួកគេ ក្នុងឆ្នាំនេះសល់ត្រឹមតែ ១១១លានអឺរ៉ូ ដែលឆ្នាំមុន
ប្រាក់ឧបត្ថម្ភរបស់ពួកគេគឺមាន ចំនួន៣០១លានអឺរ៉ូ។
ដូច្នេះហើយទើបបណ្តាលឲ្យកម្មករអណ្តូងរ៉ែទាំងនោះ ខឹងនិងបានធ្វើការតវ៉ាប្រឆាំងដោយ
ហឹង្សាទៅលើប៉ូលិស៕
ដោយ៖ វណ្ណៈ
ប្រភព៖ news.sky