CamNews

ឥណ្ឌាចាប់ផ្ដើមសង់អង្គរវត្តដែលចម្លងចេញពីរបស់ខ្មែរ


កាលពីថ្ងៃច័ន្ទកន្លងមកនេះឥណ្ឌាបានប្រកាសចាប់ផ្ដើមនូវគំរោង១០ឆ្នាំលើការសាងសង់
ប្រាសាទអង្គរវត្តដែលចម្លងចេញពីអង្គរវត្តដែលជាសម្បត្តិរបស់ខ្មែរដែលគេនឹងសាងសង់
នៅតាមបណ្ដោយច្រាំងទន្លេ Ganges លើដីចំនួនប្រមាណជាង៤០អា។

តំបន់ភាគខាងកើត Bihar គឺជាទីកន្លែងដែលគេនឹងសាងសង់សំណងដែលជានិមិត្តរូបមិហិមា
មួយនេះ។ តំណាងអ្នករៀបចំបានប្រាប់ថាគេនឹងធ្វើអោយសំណង់នេះក្លាយជាសំណង់នៃ
សាសនា Hindu ដែលមានកំពស់ខ្ពស់បំផុតលើលោក។

លោក Kishore Kunal លេខាធិការនៃស្ថាប័ន Bihar Mahavir Mandir Trust បានប្រាប់អោយ
ដឹងតាមទូរសព្ទថា សំណង់នេះគឺជាសំណង់ដែលចម្ងងចេញពីអង្គរវត្តសុទ្ធសាធ ប៉ុន្តែយើង
និងសង់សំណង់នេះនឹងមានកំពស់ខ្ពស់ជាងសំណង់ដើមដែលនៅកម្ពុជា។ លោកក៏បានប្រាប់់
បន្ថែមផងដែរថា យើងមិនអាចប្រៀបធៀបទំហំប្រាសាទដើមទៅនឹងប្រាសាទចម្លងនេះបានទេ
តែយើងនឹងធ្វើអោយបានល្អបំផុតតាមដែលអាចធ្វើទៅបានដោយគំរោងនេះគឺដើម្បីធ្វើអោយ
អង្គរវត្តមានភាពល្បីល្បាញសុះសាយសារជាថ្មី។ តាមការប៉ាន់ស្មានចំពោះគំរោងសាងសង់
មួយនេះនឹងត្រូវប្រើប្រាស់ថវិការប្រមាណជាង២០លានដុល្លាអាមេរិក។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ thejakartaglobe

Tags: indiaangkor wat