CamNews

តារា 

David Beckham ត្រូវបានអញ្ជើញអោយចូលលេង Cricket នៅឥណ្ឌាក្នុងតំលៃ ១ លានផោន

ថ្មីៗនេះក្របខណ្ឌ IPL កីឡា Cricket របស់ឥណ្ឌា បានធ្វើការប្រកាសរឿងមួយដ៏គួរអោយភ្ញាក់
ផ្អើល គឺគំរោងអញ្ជើញ Beckham អោយមកចូលរួម លេខកីឡា Cricket ក្នុងតំលៃមួយយ៉ាងខ្ពស់ ។

ខាងក្របខណ្ឌ IPL របស់ឥណ្ឌា បានប្រកាសជាសាធារណថា នឹងធ្វើការអញ្ជើញ តារាបាល់ទាត់
ដ៏ល្បីលំដាប់ពិភពលោក David Beckham អោយមកចូលរួមលេង កីឡា Cricket ក្នុងតំលៃ ដ៏ថ្លៃ
គឺ ១ លានផោន ក្នុងរយៈពេល ២ ខែ ។



មិនត្រឹមតែ Beckham នោះទេដែលត្រូវគេអញ្ជើញ តែ IPL ក៏បានអញ្ជើញតារាបាល់ទាត់កំពូល ២
នាក់ទៀត ដែលបានចូលនិវត្តន៍រួចទៅហើយនោះគឺ Owen និង Raul ។ តែទោះជាយ៉ាងនេះក្តី ពួក
យើង មិនទាន់ដឹងថា កីឡាករទាំង ៣ រូបនេះ នឹងទៅចូលរួមលេង តាមការអញ្ជើញមែននោះទេ
ព្រោះយើងដឹងស្រាប់ហើយថា ពួកគេគឺជាកីឡាករបាល់ទាត់ ដែលប្រើជើង ចំណែកកីឡា Cricket
ជាកីឡាដែលប្រើដៃ វានឹងធ្វើអោយពួកគេមានការលំបាក ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: david beckham star football cricket