កាលពីម្សិលមិញនេះមានការលេចធ្លាយពីព៏ត៌មានដែលមានស្ថាប័នសាសនាមួយនៅ
ប្រទេសឥណ្ឌាមានឈ្មោះថា Bihar Mahavir Mandir Trust បានប្រកាសលើគំរោងសាង
សង់អង្គរវត្តចម្លងដែលនឹងត្រូវសង់លើផ្ទៃដី៤០អា ឬប្រមាណជាង១៦ហិកតា។
ហើយភ្លាមៗនេះយើងឃើញមានប្រតិកម្មពីស្ថាប័នរដ្ឋក្នុងស្រុកមួយចំនួនផងដែរ។
លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្រ្តី
បានប្រាប់អោយដឹងថាគំរោងសាងសង់អង្គរវត្តចម្លងនេះគ្រាន់តែជាគំរោងតូចតាចមួយ
តែប៉ុណ្ណោះ នឹងមានប្រាសាទអង្គរតែមួយគត់នៅលើផែនដីនេះ មិនអាចមានពីរបាននោះ
ទេ។ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសីល្បះលោក ថៃ នរៈសត្យាក៏មានប្រតិកម្ម
ចំពោះបញ្ហានេះផងដែរ ដោយលោកបានបញ្ជាក់ប្រាប់ថាក្នុងករណីដែលមានប្រទេស
ដទៃសាងសង់សំណង់នេះក្នុងលក្ខណៈតូចដូចជា ប្រទេសថៃនោះវាពុំចោទជាបញ្ហានោះ
ទេ តែប្រសិនបើមានគេចង់សាងសង់ជាលក្ខណៈធំនោះពួកគេមិនអាចធ្វើទៅរួចនោះទេ។ ចំពោះខាងមន្រ្តីក្រសួងទេសចរណ៍និងខាងអង្កការ UNESCOពុំមានចម្លើយអ្វីភ្លាមៗទៅនឹង បញ្ហានេះនៅឡើយទេ។
កាលម្សិលមិញនេះលេខាធិការស្ថាប័នសាសនា Bihar Mahavir Madir Trust ជាដែលជា
ស្ថាប័នម្ចាស់គំរោងសាងសង់អង្គរវត្តចម្លងបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថា
យើងមានការចាប់អារម្មណ៍ជាខ្លាំងចំពោះប្រាសាទអង្គរហេតុនេះហើយទើបយើងមានបំណង
ចង់សាងសង់ប្រាសាទចម្លងនៅប្រទេសឥណ្ឌា ហើយប្រាសាទចម្លងនេះនឹងមានរូបរាងដូចគ្នា
នឹងប្រាសាទដើមនៅកម្ពុជាតែគ្រាន់តែមានទំហំធំជាង។
ពីរថ្ងៃមកនេះប្រធានបទនេះបានក្លាយជាប្រធានបទក្ដៅមួយដែលកុលបុត្រខ្មែរភាគច្រើន
បានយកមកពិភាក្សាគ្នាទាំងនៅលើបណ្ដាញសង្គម facebook និងតាមសាកលវិទ្យាល័យ
នានា។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ postkhmer/pp-post