CamNews

រូបភាពកូនកតញ្ញូ រំជួលចិត្តអ្នកលេងអ៊ីនធើរណែត

រូបថតមួយបង្ហាញអំពីបុរសម្នាក់បីម្ដាយរបស់ខ្លួនមកកាន់មន្ទីរពេទ្យ បានធ្វើអោយមនុស្សជា
ច្រើននៅកោះតៃវ៉ាន់ត្រូវរំជួលចិត្ដ។

រូបថតនេះត្រូវបានថតយកដោយនិស្សិតឆ្នាំទី ៤ ម្នាក់ ខណៈពេលបានឃើញទិដ្ឋភាពបែប
នេះនៅមន្ទីរពេទ្យ។ បន្ទាប់ពីបង្ហោះឡើងអ៊ីធើរណែតភ្លាម រូបថតនេះបានទាក់ទាញការចាប់
អារម្មណ៍របស់មនុស្សជាច្រើន។

ប្រមាណជា ៣ថ្ងៃមុន ប្រធានបទដែលត្រូវបានគេជជែកច្រើនបំផុតនៅកោះតៃវ៉ាន់គឺស្ដីអំពី
ឈ្មោះ និងប្រវត្តិរូបរបស់បុរសម្នាក់នោះ ដូច្នេះ អ្នកលេងអ៊ីធើរណែតរាប់ពាន់នាក់ក៏បានចាប់
ផ្ដើមស្វែងរកឈ្មោះនេះ។ ចុងក្រោយ ពួកគេបានរកឃើញថា បុរសម្នាក់នោះមានឈ្មោះថា
Ding Zhu Ji អាយុ ៦២ឆ្នាំ ជាអតីតបុគ្គលិកនៃអង្គភាពច្បាប់នៅក្រុង Tainan នៃកោះតៃវ៉ាន់។

អតីតមិត្តរួមការងាររបស់លោក Ding Zhu Ji បាននិយាយថា កាលពីខែមុន ម្ដាយរបស់
Ding Zhu Ji ត្រូវបាក់ជើង ហើយគាត់ក៏បាននាំម្ដាយរបស់គាត់មកកាន់មន្ទីរពេទ្យដើម្បី
ព្យាបាល។ រូបនេះត្រូវបានថតឡើងក្នុងអំឡុងពេលនោះ។

បុរសជាមិត្តរួមការងារចាស់ម្នាក់បានថ្លែងថា ៖ "យើងមិនមានការភ្ញាក់ផ្អើលនោះទេ ព្រោះថា
គាត់គឺជាកូនកតញ្ញូស្រាប់ទៅហើយ។ កាលពីឆ្នាំ ២០០៧ ម្ដាយរបស់គាត់ចង់ទៅសួរសុខទុក្ខ
បងប្អូននៅប្រទេសចិន ប៉ុន្ដែដោយសារកាន់កាប់ការងារផ្នែកសន្ដិសុខផ្ទៃក្នុងរបស់តៃវ៉ាន់ គាត់
ក៏មិនអាចធ្វើទៅតាមម្ដាយរបស់ខ្លួនបាន បន្ទាប់ពីឈប់ពីការងាររយៈពេល ៣ឆ្នាំ។ ដូច្នេះ
គាត់ក៏សម្រេចចិត្តដាក់ពាក្យសុំឈប់ពីការងារមុនកាលកំណត់(អាយុ ៦៥ឆ្នាំ)។ បន្ទាប់ពី
ផុតកំណត់ ៣ឆ្នាំនោះ គាត់ក៏បានធ្វើទៅតាមបំណងរបស់ម្ដាយ"។

មិត្តម្នាក់របស់បុរសនេះថ្លែងថា លោក Ding ធ្លាប់បដិសេធក្នុងការទទួលតំណែងខ្ពស់ ព្រោះ
ប្រការនេះ នឹងធ្វើអោយលោកត្រូវទៅនៅតំបន់ពិសេសផ្សេងដែលពិបាកក្នុងការមើលថែ
ម្ដាយ។

រឿងរ៉ាវដ៏គួរអោយរំជួលចិត្តរបស់លោក Ding ក៏បានធ្វើអោយអ្នកលេងអ៊ីធើរណែតជាច្រើន
មានការក្ដៅក្រហាយនឹងករណីដោយឡែកមួយផ្សេងទៀត ដែលស្ដ្រីវ័យ ៥៣ឆ្នាំម្នាក់ពិការ
ផ្នែក និងឈឺធ្ងន់ត្រូវបានកូនស្រីវាយធ្វើបាបនៅប្រទេសចិនកាលពីពេលថ្មីៗនេះ។ ថ្ងៃទី ២៧
កុម្ភ កូនស្រីអកតញ្ញូនោះបានជួលអ្នកបើកឡានម្នាក់យកម្ដាយរបស់ខ្លួនទៅដាក់ចោលនៅ
កណ្ដាលផ្លូវ ក្នុងស្រុក Anshan នៃខេត្ត Liaoning មានចម្ងាយ ៦០០ម៉ែត្រពីផ្ទះ។


លោកយាយ Yu Shirong ត្រូវកូនធ្វើបាប និងបោះបង់ចោល

លោកយាយ Yu Shirong មានជម្ងឺរហូតដល់ដើរលែងរួច និងត្រូវបានកូនយកទៅចោលនៅ
ក្នុងពេលអាកាសធាតុត្រជាក់ នៅមុនពេលត្រូវបានអ្នកដំណើរម្នាក់ជួយសង្គ្រោះ។ ព័ត៌មាន
ក្នុងស្រុកបានចេញផ្សាយថា Xiao Na ជាកូនស្រី ធ្វើបែបនេះគឺដោយសារមិត្តប្រុសរបស់នាង
មិនចូលចិត្តលោកយាយ Yu Shirong ។ ក្រោយពីបានយកម្ដាយទៅចោល នាងក៏បានបិទ
ទូរស័ព្ទដើម្បីកុំអោយម្ដាយទាក់ទងបាន។

បន្ទាប់មក ក្រុមអ្នកយកព័ត៌មានបានទៅដល់ផ្ទះរបស់ Xiao Na ។ ប៉ុន្មានថ្ងៃក្រោយ កូនស្រី
អកតញ្ញូនេះក៏បានទូរស័ព្ទមកសូមទោសម្ដាយរបស់ខ្លួន។ បច្ចុប្បន្ន លោកយាយ Yu Shirong
កំពុងត្រូវបានថែទាំដោយអ្នកស្ម័គ្រចិត្តនៅមន្ទីរពេទ្យមួយនៅ Anshan ៕

ដោយ ៖ សូរីយ៉
ប្រភព ៖ Zing

Tags: chinachinese