CamNews

តារា 

អ្នកដឹកនាំរឿង X-Men ដ៏ល្បីត្រូវបានគេ ដាក់ពាក្យប្តឹងថា បានបំពានផ្លូវភេទ លើក្មេងប្រុសជំទង់ម្នាក់

តាំងតែពីរឿង X-Men : Days Of Future Past បានល្បីរួចមក អ្នកដឹកនាំរឿង Bryan Singer ក៏កាន់ តែល្បីខ្លាំងណាស់ដែរ ដែលធ្វើអោយ មានគេដាក់ពាក្យ បណ្តឹងប្តឹងទៀត ។



ថ្មីៗនេះអ្នកដឹកនាំរឿង Bryan Singer ត្រូវបានបុរសវ័យ ៣១ ឆ្នាំម្នាក់ ដាក់ពាក្យបណ្តឹង ផ្តឹងថា គាត់ បានរំលោភ បំពានផ្លូវភេទ គាត់កាលពីគាត់ មានអាយុ ១៧ ឆ្នាំ ក្នុងកំឡុងឆ្នាំ ១៩៩៩ ។ បុរសម្នាក់ នោះមានឈ្មោះពេញថា Michael F. Egan III ។ ពាក្យបណ្តឹងនោះ បានដាក់ទៅតុលាការ កាលពី ថ្ងៃទី ១៦ មេសា កន្លងទៅនេះ ដោយនៅក្នុងនោះ ក៏មាននិយាយអំពី ការគំរាម​ កំហែង និងគ្រឿង ញៀនផងដែរ ។ Michael បានរំលឹករឿង នោះឡើងមកថា ពេលនោះគាត់ គឺជាយុវវ័យ ដែលចង់ ចូលសំដែងរឿង ហើយក៏បានទាក់ទង ដល់ Bryan Singer ។ នៅពេលដែលបាន ជួបគ្នា Bryan បានអោយ ថ្នាំញៀនប្រភេទ កូកាអ៊ីន ប្រើហើយនិង ស្រាបៀខ្លះ ផងដែរ បន្ទាប់មក ក៏ធ្វើសកម្មភាព បំពានផ្លូវភេទ លើគាត់តែម្តង ។ Michael ក៏បានប្រាប់ផងដែរថា អ្នកដែលបាន នាំអោយគាត់ជួប ជាមួយនិង Bryan Singer គឺ Marc Collins-Rector ដែលជាអតីត នាយកក្រុមហ៊ុន Digital Entertain- ment Network ។

Michael Egan (ដើមចោទ)

គួរបញ្ជាក់ផងដែរថា Marc គឺជាបុរសម្នាក់ ដែលធ្លាប់ជាប់ ទាក់ទងជាមួយនិង រឿងក្តី លួងលោម ក្មេងជំទង់ មិនទាន់គ្រប់អាយុ មកប្រព្រឹត្តិ អំពើអនាច្ចា ផងដែរដែល គាត់ត្រូវបាន ចាប់ខ្លួនកាលពី ឆ្នាំ ២០០៤ ។ នៅសល់តែ ១ សប្តាហ៍ទៀត ប៉ុណ្ណោះដែល រឿង X-Men : Days of Future Past ដាក់សម្ភោធ ហើយបែជាមាន រឿងនេះកើតឡើង ដែលត្រូវបានគេ សង្ស័យថា វាគ្រាន់តែជាការ ទាក់ទាញ ចំណាប់អារម្មណ៍ ប៉ុណ្ណោះ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ nydaily,dailymail 


Tags: star director x-men bryan singer michael egan