ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានបង្កើតដោយជោគជ័យនូវវត្ថុធាតុមួយប្រភេទដែលមាន សមត្ថភាពដេរភ្ជាប់ដោយខ្លួនឯងក្នុងរយៈពេល២៤ម៉ោង ដោយយកលំនាំតាមតួអង្គមនុស្ស
ចចក Wolverine ។
ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ California អាមេរិក ជាលើកដំបូងបានបង្កើតវត្ថុ
ធាតុ មួយប្រភេទដែលអាចដេរភ្ជាប់ដោយខ្លួនឯង ដែលមានឈ្មោះថា Wolverine។
វត្ថុធាតុ Wolverine ថ្លា អាចទាញឱ្យយឺតវែងជាង ៥០ដង ធៀបនឹងប្រវែងដំបូង ហើយវាក៏អាច តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តក្នុងរយៈពេល២៤ម៉ោង បើសិនវាត្រូវកាត់ឱ្យដាច់។ វត្ថុធាតុ
នេះមានតម្លៃទាប អាចប្រើប្រាស់បានក្នុងការផលិតថ្ម ឧបករណ៍អេឡិចត្រូនិច និងមនុស្សយន្
ត នេះបើតាមទំព័រ India Express។
Chao Wang សាស្ត្រាចារ្យនៃសកលវិទ្យាល័យ California ឱ្យដឹងថា “ប៉ុន្មានឆ្នាំមកនេះ ការច្នៃ ចេញនូវវត្ថុមួយប្រភេទដែលមានមុខងារដូចខាងលើ បានធ្វើឱ្យអ្នកវិទ្យាសាស្ដ្រឈឺក្បាលជា
ខ្លាំង។ យើងខ្ញុំអាចធ្វើបាន ហើយពេលនេះ ការប្រើប្រាស់វត្ថុនេះ ទើបតែត្រូវបានគេសិក្សា
ស្រាវជ្រាវ”។
Wang យកលំនាំតាមតួអង្គមនុស្សចចក Wolverine ក្នុងខ្សែភាពយន្តរឿង X-Men ដើម្បីបង្កើត
វត្ថុធាតុខាងលើនេះ។ តួអង្គ Wolverine ក្នុងរឿង X-Men មានសមត្ថភាពព្យាបាល និងដេរភ្ជាប់
សាច់ និងស្បែកដោយស្វ័យប្រវត្ត បើទោះត្រូវគ្រាប់កាំភ្លើង៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ sciencealert