រថក្រោះជាង១០០គ្រឿងត្រូវគេដឹកតាមកប៉ាល់មកដល់កំពង់ផែក្រុងព្រះ សីហនុ កាលពីម្សិល
មិញ ដែលមន្ត្រីយោធាកម្ពុជាអះអាងថា ជាតម្រូវការផ្នែកការពារជាតិ និងការហ្វឹកហ្វឺនផ្នែកកង
ទ័ព។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា កម្ពុជានាំយក
ឧបករណ៍យោធាជា រថក្រោះ និងសម្ភារៈយោធា គឺដើម្បីប្រើប្រាស់ក្នុងការពង្រឹង សមត្ថភាព
កងទ័ពជាធម្មតា។ ទោះជាយ៉ាងនេះក្ដី លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មិនបានប្រាប់ឈ្មោះ
ប្រទេស ចំនួន និងប្រភេទសម្ភារៈយោធាទាំងអស់នោះអោយពិតប្រាកដនោះទេ លោកគ្រាន់
តែថ្លែងថា រថក្រោះចំនួនពី១០០ ទៅ២០០គ្រឿងនេះ គឺនាំចូលពីអ៊ឺរ៉ុប។
គួររំលឹកថា ប្រទេសកម្ពុជាធ្លាប់នាំចូលរថក្រោះ៩៦គ្រឿងម្តងកាលពីឆ្នាំ២០១០ នៅពេលកម្ពុជា
មានជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ ទាក់ទងនឹងបញ្ហាបូរណភាពទឹកដី ឬដីក្បែរប្រាសាទ
ព្រះវិហារ។
ប្រទេសកម្ពុជាដែលមានខ្ទង់ចំណាយខ្ពស់លើវិស័យការពារជាតិនិងសន្តិសុខ នោះ ត្រូវគេរាយ
ការណ៍មកថា បានចំណាយថវិកា៣៥០លានដុល្លារក្នុងចំណោមថវិកាជាតិ សរុបជាង២ពាន់លាន
ដុល្លារ កាលពីឆ្នាំ២០១២៕
ដោយ ៖ សីហា
ប្រភព ៖ VOA