CamNews

យល់ដឹង 

បេសកកម្មឡើងទៅភពអង្គារ នឹងចំណាយតិច ជោគជ័យច្រើន បើមានតែស្ដ្រីភេទ

មកដល់ពេលនេះ អ្នកអវកាសពិភពលោក ភាគច្រើន ជាបុរស។ ប៉ុន្ដែ អវកាសចរសម្រាប់បេសក
កម្មដំបូង ទៅកាន់ភពព្រះអង្គារ គួរជ្រើសរើសតែស្ដ្រីភេទទាំងអស់ នេះបើតាមអ្នកនិពន្ធម្នាក់ដែល
ធ្លាប់បានចូលរួមបេសកកម្មគំរូសាកល្បង ស្ដីអំពីការឡើងទៅកាន់ភពក្រហម។

Kate Greene ជាអ្នកនិពន្ធអាជីពមួយរូបជំនាញខាងវិទ្យាសាស្ដ្ររបស់ទំព័រ Slate (អាមេរិក) បាន
ប្រកាសថា រាងកាយរបស់ស្ដ្រី ទាមទារការស្រូបយកកាឡូរីទាបជាងបុរស ដូច្នេះ ការត្រៀមអាហារ
សម្រាប់ពួកគេក៏តិច ជួយឱ្យបេសកកម្មនាំមនុស្សទៅកាន់ភពអង្គារ មានតម្លៃទាប និងមានជោគ
ជ័យច្រើន។

កាលពីឆ្នាំទៅ នាង Kate Greene បានចូលរួមគម្រោងមួយរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA)
មានឈ្មោះថា "Hawaii Space Exploration Analog and Simulation" (Hi-Seas) ដែលជាបេសកកម្ម
គំរូសាកល្បង ស្ដីអំពីការឡើងទៅកាន់ភពព្រះអង្គារ ដែលត្រូវបានធ្វើឡើងនៅលើផែនដី។

អ្នកកាសែត Kate Greene រួមនឹងមនុស្ស ៥នាក់ផ្សេងទៀត (ប្រុស ៣ ស្រី ៣) បានឆ្លងកាត់រយៈ
ពេល ៣ខែ រស់នៅក្នុងផ្ទះដំបូលមូលមួយ នៅ Hawaii ហើយនៅពេលចេញក្រៅផ្ទះនេះ ពួកគេត្រូវ
ស្លៀកពាក់ឈុតអ្នកអវកាស។ ប្រការនេះ គឺដើម្បីសាកល្បងនូវអ្វីដែលនឹងកើតឡើង នៅភពព្រះ
អង្គារ ពួកគេត្រូវចំណាយពេលច្រើន នៅក្នុងអាគារមួយ។

បេសកកម្មឡើងទៅភពអង្គារ ជាដំណើរវែងឆ្ងាយមួយ ហើយអាហារនឹងត្រូវបានគេនាំយកទៅជា
មួយ ក្នុងចំនួនតិច ដូច្នេះ ឆ្លើយតបនឹងបញ្ហានេះ  Kate Greene យល់ថា អ្នកអវកាសដែលនឹង
ឡើងទៅភពអង្គារ គួរតែជាស្ដ្រីភេទទាំងអស់ទើបជាការប្រសើរ។ ព្រោះថា បើតាមការសិក្សា Kate
Greene ស្ដ្រីត្រូវការកាឡូរីតិចជាងបុរស ដូច្នេះ អាហារដែលត្រៀមសម្រាប់ដំណើរនេះក៏តិចជាង
បើធៀបនឹងបុរស។

Kate Greene សង្កត់ធ្ងន់ថា ៖ “ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ យើងខ្ញុំទាំង ៣នាក់ ជាស្ដ្រី បានធ្វើ
ការ​សាកល្បងប្រើប្រាស់មិនដល់ពាក់នៃចំនួនកាឡូរីដែលបុរសទទួលទានក្នុងមួយថ្ងៃ។ យើងហាត់
ប្រាណដូចទៅនឹងបុរស (យ៉ាងតិច ៤៥នាទីក្នុងមួយថ្ងៃ) ក្នុងរយៈពេល ៥ថ្ងៃ/សប្ដាហ៍ ប៉ុន្ដែ ការស្រូប
យកជីវជាតិរបស់យើង ខុសពីបុរសទាំងស្រុង”។

អ្នកកាសែតរបស់ Slate ថ្លែងថា ស្ដ្រីកម្រនឹងប្រើប្រាស់កាឡូរីជាង ២០០/ថ្ងៃ ខណៈដែលបុរស
ចំណាយដល់ទៅជាង ៣.០០០កាឡូរី/ថ្ងស។ ការរកឃើញនេះ ធ្វើឱ្យ Kate Greene អាចអះអាង
បានថា ការនាំស្ដ្រីឡើងទៅភពអង្គារ គឺជាបេសកកម្មដែលត្រូវចំណាយប្រាក់តិចជាង និងងាយ
ស្រួលអនុវត្តជាង ធៀបនឹងបុរស។

អ្នកជំនាញបានគន់គូរឃើញថា បេសកកម្មមួយទៅកាន់ភពអង្គារ នឹងត្រូវចំណាយប្រហែល ១០០
ពាន់លានដុល្លារអាមេរិក។ ដូច្នេះ ប្រសិនបេសកកម្មមួយដែលមានស្ដ្រីច្រើនជាងបុរស នោះគេនឹង
ចំណាយក្រោម ១០០ពាន់លានដុល្លារ តែបើគេនាំយកតែស្ដ្រីសុទ្ធ គឺគេនឹងចំណាយតែ ជាង ៥០ពាន់
លានដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Kate Greene Mars ភពអង្គារ អវកាស