ថាមពលផ្លូវភេទ គឺជាបំណងប្រាថ្នារបស់បុរស ដែលពួកគេតែងតែមាន ការស្វែងរក វិធីផ្សេងៗ
ដើម្បីឱ្យ ទទួលបានផលល្អ នៅក្នុងរឿងនេះ ។ ក៏ប៉ុន្ដែភាគច្រើន មិនអាចអះអាងបានថា បាន
ទទួលផល ពិត ឬអត់នោះទេ ។ បុរស និងស្ដ្រីបើទទួលបាន សេចក្ដីសុខខាងផ្លូវ ភេទប្រហាក់
ប្រហែលគ្នា គឺកាន់តែត្រូវការ ញឹកញាប់ថែមទៀត ។ ដូច្នេះការស្វែងរកឱសថ ឬចំណីអាហារ
ដើម្បីជាជំនួយ ក៏មានសារសំខាន់មិនអន់ប៉ុន្មានដែរ ដែលលោកអ្នកគួរតែស្វែងយល់ទាំងប្រភេទ
ឱសថ និងអាហារដែលមាន ប្រយោជន៍សម្រាប់ផ្លូវភេទ ។
សម្រាប់អាហារដែលហុច ផលល្អដល់ផ្លូវភេទ មានដូចជា ស៊ុតពណ៌ក្រហម សាច់គោ សណ្ដែក
យិនស៊ិន មើមខ្ទឹមបារាំង គ្រឿងទេស ប្រេងធញ្ញជាតិ ដែលនិយមប្រើ ក្នុងពេលបច្ចុប្បន្ន ។ កាល
ពីសម័យបុរាណពួកអឺរ៉ុបមានជំនឿថា ពងស្វាសរបស់សត្វគោ និងទឹកឃ្មុំអាចជួយភ្ញោចអារម្មណ៍
ខាងផ្លូវភេទបាន ព្រោះថា ពង ស្វាសរបស់សត្វគោ និងលម្អងផ្កា មានអ័រម៉ូនបុរស តែបើចង់ឱ្យ
មាន ប្រសិទ្ធភាព ទាល់តែទទួលទាននៅ ស្រស់ៗ ព្រោះចំណែកខ្លះអាចត្រូវ បានអាស៊ីដ នៅ
ក្នុងក្រពះបំផ្លាញអស់ ។
យិនស៊ិនជាថ្នាំ បុរាណមួយប្រភេទ ដែលគេជឿថា ជាឱសថប៉ូវកម្លាំងភេទ តែតាមការពិសោធន៍
គេមិនអាចអះអាង ភាពជាក់លាក់បានទេ ។ ចំណែកវីតាមីនវិញ វាជាសារជាតិអាហារដែលជួយ
ថែរក្សាភាព ក្មេងខ្ចី និងភាពរវាសរវៃ ។ ប៉ុន្ដែសម្រាប់លទ្ធផលដោយចំៗ នោះនៅពុំទាន់ មាន
ការពិសោធន៍ នៅឡើយទេ ។ សម្រាប់ការប៉ះពាល់ វិញ អាហារប្រភេទទាំងនេះមិនគួរ ទទួល
ទានច្រើនពេកនោះទេ ព្រោះ អាចធ្វើឱ្យកើតរោគធាត់បាន ។
បើនិយាយពីថ្នាំប៉ូវ សម្រាប់គ្រូពេទ្យចិន គឺដៅទៅដល់អាហារដែលធ្វើឱ្យរាងកាយពីទន់ខ្សោយ
ឱ្យក្លាយ ទៅជារឹងប៉ឹងដូចដើមវិញ ។ ចំណែក ថ្នាំប៉ូវបែបវិទ្យាសាស្ដ្រវិញ គឺមាន ន័យដៅដល់
ឱសថបំប៉នរាងកាយឱ្យ មាំមួនជាងធម្មតា ។ ខាងគ្រូពេទ្យចិនណែនាំឱ្យប្រយ័ត្នរឿងស្ករ ការ៉េម
សូកូឡា ផ្លែឈើដែល មានរសជាតិ ផ្អែម និងមធ្យោបាយដោះស្រាយ ណែនាំឱ្យទទួលទាន
ពពួកបន្លែដែល មានម៉ើមដូចជា ការ៉ុតជាដើម ។
ចំណែកគ្រូពេទ្យ អឺរ៉ុបវិញណែនាំឱ្យ ទទួលទានសូកូឡា និងអង្ករ ស្រូវអូត ដើម្បីជួយបង្កើនថាម
ពល ផ្លូវភេទ ។ នៅក្នុងប្រទេសអេស្ប៉ាញ គេបាននាំយក សត្វអណ្ដើកមាសទៅ ចម្រាញ់យក
សារជាតិ Cantharindine មកភ្ញោចអារម្មណ៍ផ្លូវភេទ ។ Cantharindine ជាសារជាតិដែល បានធ្វើ
ការពិសោធន៍ លើសត្វសេះ ក្រោយមកក៏ ប្រើជាមួយមនុស្ស ។
សារជាតិមួយនេះ វារត់ឆ្លងកាត់ ក្រលៀន ហើយបញ្ចេញមកវិញ តាមទឹកនោម តែខណៈ ពេល
វានៅ ក្នុងទឹកនោម និងក្រពះនោមនោះ វាមានអាការក្រហាយបំផុត ទើបជាហេតុធ្វើឱ្យ អវយវៈ
ភេទ ឡើងរឹងបាន ។ ក៏ប៉ុន្ដែក្នុងករណីខ្លះបើឡើង រឹងយូរពេកវាធ្វើឱ្យ មានគ្រោះថ្នាក់ រហូតដល់
ក្លាយទៅជា ជាតិពុលដល់ប្រព័ន្ធ សរសៃប្រសាទ និងក្រលៀន បន្ទាប់មកក៏កើត អាការរលាក
ហើយស្លាប់ក្រលៀន ជាស្ថាពរតែ ម្ដង ។ នៅមានរូបមន្ដពិសេស មួយទៀតរបស់ គ្រូពេទ្យបុ
រាណចិន គឺប្រើប្រាស់សត្វ សេះទឹក ថ្លើម មាន់ សត្វតុកកែ ស្នែងប្រើសទន់ សត្វក្អែបតៃវ៉ាន់
កុយរមាស ក្រញ៉ាំ ជើងខ្លាឃ្មុំ ។
ប៉ុន្ដែក្នុងពេលបច្ចុប្បន្ននេះ រូបមន្ដពិសេសក្នុងការ ស្ថារសមត្ដភាពផ្លូវភេទ គឺការហាត់ប្រាណឱ្យ
បានជាប់ ជាប្រចាំ ដើម្បីកាត់បន្ថយ ជាតិស្ករ សម្រកខ្លាញ់ បន្ថយទម្ងន់ ខ្លួន ស្ដារស្ថានភាព សរ
សៃឈាមឱ្យ ដំណើរការបាន ស្រួល ពេលនោះ សមត្ថភាពផ្លូវភេទ ប្រាកដជាដំណើរការបាន
ល្អ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល