CamNews

ប៉ូលិស​អន្ដរជាតិ​ មាន​ស្ដ្រី​ជា​ប្រធាន​ លើកដំបូងបង្អស់

តាំងពីដើមរៀបមក ប៉ូលិស​អន្ដរជាតិ​ អាំង​ទែ​ប៉ូ​ល​ តែងតែមានបុរសជាអ្នកដឹកនាំ ប៉ុន្ដែពេលនេះ
ទីភ្នាក់ងារមួយនេះ ចាប់ផ្ដើមមាន​ស្ដ្រី​ជា​ប្រធាន​ដឹកនាំវិញម្ដង ដែលនេះគឺជាលើកដំបូងបង្អស់ក្នុង
ប្រវត្តិសាស្ដ្រ។

ប្រភព​សារព័ត៌មានពីទំព័រ Itar-tass​ នៅ​ក្នុង​កិច្ចប្រជុំ​បណ្ដា​ប្រមុខ​ដឹកនាំ​ប៉ូលិស​ អាំង​ទែ​ប៉ូ​ល​លើក
​ទី​៤១​ ដែល​ធ្វើ​ឡើង​នៅ​ ទីក្រុង​រ៉ូ​ម​ នៃប្រទេស​អ៊ី​តា​លី​ តំណាង​មក​ពី​ ប្រទេស​បារាំង​ គឺ​លោកស្រី​
Mirelle​ Ballestrazi​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​ រើស​ប្រធាន​ប៉ូលិសអាំង​ទែ​ប៉ូ​ល​ ។​

គួរបញ្ជាក់ថា ​លោកស្រី​ Mirelle​ Ballestrazi​ ជា​ មន្ដ្រី​ប៉ូលិស​តាំងពី​ឆ្នាំ​១៩៧៥​ ។​ លោកស្រី​ធ្លាប់
បាន​ទទួល​ភារកិច្ចប្រឆាំង​ចោរប្លន់​នៅ​ទីក្រុង​ប័​រ​ដូ​ ក្នុងរយៈពេល​ យ៉ាង​យូរ​កន្លងមក។​ នៅ​ពាក់
កណ្ដាល​ឆ្នាំ​១៩៩០​ លោកស្រី​ បាន​បំពេញបេសកកម្ម​នៅ​លើ​កោះ​ Corsica​ ពេល​ដែល​កោះ​នេះ​
ត្រូវ​ជនល្មើស​ គ្រប់គ្រង​ ។​ រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​ លោកស្រី​បាន​កាន់​តំណែង​សំខាន់​ទី​២​
ក្នុង​ ជួរ​ប៉ូលិស​បារាំង​ ។​

លោកស្រី​ Mirelle​ Ballestrazi​ នឹង​ត្រូវ​ឡើង​កាន់​តំណែង​ ប្រធាន​ប៉ូលិស​អាំង​ទែ​ប៉ូ​ល​ ជំនួស​លោក
Ronald​ Noble​ ជនជាតិ​អា​មេ​រិ​ក​ ដែល​ កាន់​តំណែង​ប្រធាន​អាំង​ទែ​ប៉ូ​ល​នេះ អស់រយៈពេល ​៣​
អាណត្ដិ​ជាប់​ៗគ្នា​ ៕

 

ដោយ ៖ សីហា
ប្រភព ៖ Itar-tass​


Tags: ប៉ូលិស​​ អន្ដរជាតិ​ interpol Mirelle​ Ballestrazi​