CamNews

រូបចម្លាក់បូរាណរបស់កម្ពុជាដែល ត្រូវគេយកទៅលក់ក្រៅស្រុក


ការដាក់បង្ហាញដេញថ្លៃរូបចម្លាក់បុរាណខ្មែរនៅមជ្ឍមណ្ឌលដេញថ្លៃជាសាធារណៈមួយនៅ
ទីក្រុង New York នាពេលថ្មីៗនេះបានចោទជាសំនួរមួយដែលក្ដៅកគុកដែលថា តើស្នាដៃដ៏
សែនចំណាស់នេះអាចត្រូវបានគេយកមកដាក់លក់បែបនេះបានដោយស្រប់ច្បាប់ដោយវិធី
ណា? Daniel Schearf ភ្នាក់ងាររបស់ VOA បានចូលទៅមើលដល់កន្លែងដែលគេដាក់ដេញ
ថ្លៃរូបចម្លាក់មួយដែលយកចេញពីប្រាសាទកោះកែ។

រូបចម្លាក់ដែលមានតែជើងចំណាស់ចាស់ជាង១០០០ឆ្នាំដែលត្រូវបានរងការបាក់បែកក្នុង
សម័យសង្គ្រាមក្នុងទស្សវត្សឆ្នាំ១៩៧០ត្រូវបានគេលក់មកអោយអ្នកប្រមែប្រមូលចម្លាក់
បូរាណបរទេស។ កាលពីឆ្នាំមុនរដ្ឋាភិបាលកម្ពុជាបានថ្លែងជំទាស់លើការដេញថ្លៃវត្ថុបូរាណ
ព្រោះដោយនៅក្នុងនោះមានមួយជារបស់ខ្មែរ ដែលជារូបសំណាកឆ្មាំប្រាសាទដែលមាន
តម្លៃជាង២លានដុល្លាអាមេរិក។ លោក សួង គង់ អ្នកទទួលខុសត្រូវតំបន់អភិរក្សប្រាសាទ
កោះកែនិយាយថា រាល់ស្នាដៃទាំងនេះពុំអាចយកទៅលក់ចេញទៅក្រៅប្រទេសបាននោះទេ
វត្ថុទាំងនោះជាដួងព្រលឹងជាតិយ៉ាងណាក៏ត្រូវអោយឋិតនៅស្រុកខ្មែរដែរ។ កោះកែធ្លាប់ជា
រាជធានីខ្មែរ២០ឆ្នាំមុនពេលដែលត្រូវបានផ្លាស់ទៅនៅរាជធានីអង្គរ។ សន្តិសុខថែទាំប្រាសាទ
បានរអ៊ូរទាំចំពោះការបាត់បង់រូមចម្លាក់ផ្សេងៗដែលមាននៅក្នុងប្រាសាទ លោក មែន សង្កែ
បាននិយាយថា ប្រសិនបើរាល់របស់ទាំងអស់នោះមាននៅទីនេះប្រហែលជាអាចទាក់ទាញ
ភ្ញៀវមកមើល បានច្រើនតែពេលនេះពុំសូវជាមានភ្ញៀវមកមើលនោះទេព្រោះពុំមានអ្វីមើល
ក្រៅពីថ្មបាក់បែកនោះទេ។

ទោះបីជាគ្មាននរណាម្នាក់ដែលអភិរក្សប្រាសាទកោះកែបានដឹងថាមានការលួចយករូប
សំណាកភ្លោះក៏ដោយក៏ប៉ុន្តែអ្នករាល់គ្នាចង់ឃើញរបស់ដែលបានបាត់ព្រោះគេយកទៅ
លក់ មកនៅកន្លែងដើមវិញ។ លោក ព្រីម ជិន បានប្រាប់ថា ប្រសិនបើកម្ពុជាអាចប្ដឹងទាម
ទារយករូបចម្លាក់ដែលត្រូវគេដេញថ្លៃយកនោះបានយើងនឹងប្ដឹង ហើយនិងប្ដឹងយករាល់រូប
ចម្លាក់ដែលជារបស់ខ្មែរដែលនៅក្នុងសារមន្ទីររដ្ឋ California សព្វថ្ងៃនេះមកផង។
ប្
រភពពី៖ VOA