CamNews

ឯកឧត្តមអភិបាលរាជធានី ឧបត្ថម​ថវិកា​ដល់​អ្នកសារព័ត៌មាន មួយរូប


១៧ មេសា, ២០១២
ក្រោយពីបានទទួលដំណឹងអំពី លោក ជុំ កាណាល់ ប្រធានសម្ព័ន្ធ អ្នកសារពត៌មានកម្ពុជានិងជា
អតីតអ្នកកាសែតប្រកបដោយវិជ្ជាជីវៈមានជំងឺ ជាទំងន់ដោយសារជំងឺរលៀកឆ្អឹងចង្កេះរហូតដល់
ស្ពឹកមួយចំហៀងខ្លួន ទើប នាព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១២ ឯកឧត្តម កែប ជុតិមា អភិ-
បាលរាជ ធានីភ្នំពេញ
បានចាត់បញ្ជូនមន្រ្តីជំនួយការ ដែលមាន លោកស្រី តិមា វិច្ឆិកាល និង
លោក ឡុង ឌីម៉ង់ នាំយកថវិកាចំនួន ១,០០០ (មួយពាន់) ដុល្លាអាមេរិក ទៅប្រគល់ជូនលោក
និងក្រុមគ្រួសារដែលកំពុងសំរាកព្យាបាលនៅផ្ទះ ដើម្បីជួយសម្រាលដល់ជីវភាព ក៏ដូចជាក្នុង
ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។

ក្នុងពេលប្រគល់ជូនថវិកានេះ លោកស្រី តិមា វិច្ឆិកាល ក៏បាន​នាំ​នូវ​បណ្តាំ​សាកសួរ​សុខទុក្ខ របស់
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់
និងគិតគូរ ជានិច្ចដល់សុខទុក្ខរបស់ អ្នកសារពត៌មានជំនាន់មុន ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អាន
និងជូនពរ​ឲ្យលោក ជុំ កាណាល់ ដែលធ្លាប់ មានបទពិសោធន៍ និងប្រកប ដោយស្នាដៃឆាប់​បាន​ជា​សះ​
ស្បើយ​ឡើងវិញ ។

ជាមួយគ្នានេះដែរ តំណាងក្រុមគ្រួសារអ្នកជំម្ងឺក៍បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌
របស់ឯកឧត្តមអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ ដែល​បាន​ផ្តល់​ជូន​ថវិកា​សម្រាប់​ប្រើ
ប្រាស់​ក្នុងការព្យាបាល និងសូមប្រសិទ្ធិពរ ជូនចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និង
លោកជំទាវ
ព្រមទាំងបុត្រា បុត្រី និងចៅ ឲ្យជួបពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ
ដើម្បីដឹកនាំ និងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចំរើន ថែមទៀត។

ដកស្រង់ពី៖ សាលារាជធានីភ្មំពេញ phnompenh.gov.kh 


Tags: National phnom penh journalist