ប្រជាជនតាមបណ្ដោយដងស្ទឹងសៀមរាបចំនួន១៩គ្រួសារដែលរស់នៅក្នុងឃុំសិលាកំរើក
ត្រូវបានផ្លាស់ប្ដូរទីលំនៅចេញពីទីលំនៅចាស់របស់ពួគគាត់ដែលនៅតាមបណ្ដោយដង
ស្ទឹងសៀមរាប កាលពីម្សិលមិញដោយនេះគឺជាផ្នែកមួយនៃគំរោងតាំងលំនៅថ្មីសម្រាប់
ប្រជាជនច្រើនជាង១០០០ គ្រួសារដែលរស់នៅតាមបណ្ដោយដងស្ទឹងសៀមរាប។
មន្រ្តីរដ្ឋបាននិយាយថារាល់គ្រួសារដែលបានផ្លាស់ទីលំនៅ ជាផ្នែកមួយនៃគំរោងថ្នាក់ខែត្រ
ដើម្បីពង្រីកស្ទឹងសៀមរាប បង្ការការរងគ្រោះពីទឹកជំនន់។
លោក ទេព ប៊ុនឆាយបានមានប្រសាសន៍កាលពីម្សិលមិញថាៈ �រាល់គ្រួសារដែលត្រូវរើចេញ
នឹងទទួលបានជាប្រាក់ទៅតាមទំហំផ្ទះរបស់ពួកគេដែលនៅតាមបណ្ដោយស្ទឹង� បន្ថែមពីនេះ
ក៏មាននូវសាលារៀន មន្ទីរពេទ្យក៏ដូចជាប្រព័ន្ធអគ្គីសនីចូលទៅដល់ទីតាំងដែលពួកគេត្រូវតាំង
លំនៅថ្មីផងដែរ។
អភិបាលខែត្រលោក សូ ភារិន បានមានប្រសាសន៍ថាៈ �រាល់គ្រួសារដែលបានផ្លាស់ទីលំនៅ
ទៅឃុំ សំបួរនឺងទទួលបានប្រាក់ជាមួយនឹងដីទំហំ៧គុណ១៥មែត្រ�។
លោក ហេង តិច បានប្រាប់ថាប្រាក់ចំនួន៦៦២ដុល្លាអាមេរិកវាគ្រាន់តែជាចំនួនមួយដ៏តិចតួច
ប៉ុណ្ណោះបន្ថែមពីនេះលោកបានបង្ហាញពីភាពព្រួយបារម្ភចំពោះបញ្ហាឯកសារដីធ្លីៈបើថ្ងៃមុខទៅ
រដ្ឋអំណាចមិនប្រគល់រាល់ឯកសារកម្មសិទ្ធិដីអោយទេបែបនេះវាមានន័យថាយើងមករស់នៅ
លើដីរដ្ឋទៀតហើយ!
លោកអួង ប៊ុនធី ប្រជាពលរដ្ឋម្នាក់ដែលរស់នៅតាមបណ្ដោយស្ទឹងនេះមក៣០ឆ្នាំហើយ
នោះបានប្រាប់ថាគាត់ទទួលបានដីមួយកន្លែងនៅ ភូមិវិលឃុំសំបួរដែលមានចំងាយ
ប្រមាណ៤គីឡូមែត្រពីទីក្រុងហើយក៏បានបញ្ជាក់ផងដែរថាគាត់បានទទួលប្រាក់ចំនួន
១៥៥០ដុល្លាអាមេរិកប៉ុន្តែគាត់មានការបារម្ភអំពីបញ្ហាសាលារៀន។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ worldquote