CamNews

សុខភាព 

ធ្មេញលឿង និងមានកំណកកំបោរច្រើន ត្រូវធ្វើយ៉ាងណា?

ការកំចាត់ចោលនូវកំណកកំបោរលើធ្មេញ មិនមែនជារឿងងាយស្រួល ម្យ៉ាងទៀត វាទាមទារឱ្យ
មានជំនួយពីអ្នកឯកទេស។ ទន្តពេទ្យអាចនឹងប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នា ដើម្បីកំចាត់កំណក
កំបោរ ហើយវិធីនេះ ក៏ទាមទារឱ្យមានការអំណត់ និងទ្រឈឺចាប់ ប្រសិនកំណកកំបោរ មានសភាព
ក្រាស់ និងប៉ះពាល់ដល់អញ្ចាញ។

កំណកកំបោរគឺជាអ្វី ?

កំណកកំបោរ គឺជាស្រទាប់ពណ៌លឿងត្នោត រឹង ដែលតោងជាប់នៅលើធ្មេញ។ វាមានផ្ទុកសារ
ជាតិរ៉ែរឹងរបស់ទឹកមាត់ បណ្ដាកំទេចកំទីរបស់វីរូស ជាដើម ដែលយូរៗទៅវានឹងឡើងរឹង។ ស្រទាប់
របស់កំណកកំបោរ ត្រូវបានកើតឡើង ដោយការកកជាបន្តបន្ទាប់នៃបណ្ដាសារជាតិរ៉ែពីពីទឹក នៅ
ពេលកំណកកំបោរ ស្ថិតនៅជាប់លើធ្មេញ ក្នុងរយៈពេលយូរ វានឹងនាំឱ្យខ្យល់ដង្ហើមមានក្លិនមិន
ល្អ ហើយវានឹងប្រែទៅជាពណ៌លឿង និងត្នោត។

វិធីល្អបំផុត គឺការទប់ស្កាត់កំណកកំបោរ ដោយការសម្អាត និងថែទាំធ្មេញ និងប្រើសូត្រដុសធ្មេញ
ប្រកបដោយការប្រុងប្រយ័ត្ន និងញឹកញាប់។ ខាងក្រោមនេះ គឺជាបណ្ដាវិធី ជួយកំចាត់ និងទប់
ស្កាត់កំណកកំបោរ ដ៏មានប្រសិទ្ធភាព ៖

ដុសធ្មេញត្រូវរបៀប ៖

ការដុសធ្មេញឱ្យបានត្រឹមត្រូវ ក្រោយពីទទួលទានអាហារ គឺអាចទប់ស្កាត់ការកកើតនៃកំណក
កំបោរ។ ចូរប្រើប្រាស់ច្រាស់ដុសធ្មេញដែលមានសរសៃទន់ និងដុសឱ្យបានសទ្វកន្លែងនៅលើ
ធ្មេញ។

ប្រើថ្នាំដុសធ្មេញដែលមានផ្ទុក fluoride ៖

ប្រើថ្នាំដុសធ្មេញដែលមានផ្ទុកហ្វ្លរ៉ាយ (fluoride) អាចជួយបង្កើនកម្រិត ហ្វ្លរ៉ាយ ក្នុងធ្មេញ ក្នុងនោះ
វាក៏ជួយកែលំអ និងទប់ស្កាត់ជម្ងឺដង្កូវស៊ីធ្មេញ។ ហ្វ្លរ៉ាយ ជួយឱ្យធ្មេញមាំមួនជាងមុន និងមិនងាយ
ត្រូវរងផលអាក្រក់ពីអាហារ និងភេសជ្ជៈដែលបង្កើតអាស៊ីត។ ប្រើថ្នាំដុសធ្មេញដែលមានផ្ទុកហ្វ្ល
រ៉ាយ ក៏ជួយការពារធ្មេញពីបាក់តេរីអាក្រក់ ដែលត្រូវបង្កើតឡើងដោយកំណកកំបោរ។

ប្រើថ្នាំដុសធ្មេញដែលមានសារធាតុគ្រប់គ្រងកំណកកំបោរ ៖

ថ្នាំប្រភេទនេះ មានប្រយោជន៍ច្រើន ដល់ការបំបាត់នូវសំណល់អាហារ និងកំណកកំបោរ។ ថ្នាំ
នេះ មានផ្ទុកសមាសធាតុសំខាន់ៗ ដូចជា ប៉ៃរ៉ូហ្វូសហ្វេត ស័ង្កសី ស៊ីត្រេត ហ្វ្លរ៉ាយ។ល។ សារ
ធាតុទាំងនេះ ជួយការពារមិនឱ្យមានកំទេសអាហារតោងជាប់នឹងធ្មេញ និងការពារការកកើតនៃ
កំណកកំបោរ។

ដុសធ្មេញនឹងម្សៅ Baking Soda​ ៖

ចូរលាយបញ្ចូលគ្នា រវាងម្សៅដុតនំ បេកឃិងសូដា មួយស្លាបព្រា និងអំបិលបន្ដិច។ បន្សើមច្រាស់
ដុសធ្មេញ រួចយកវាទៅជ្រលក់នឹងល្បាយម្សៅដុតនំ ហើយចាប់ផ្ដើមដុសធ្មេញ បន្ទាប់មកខ្ពុរមាត់
ឱ្យបានស្អាត។ ធ្វើបែបនេះ នឹងជួយការពារបញ្ហាកើតកំណកកំបោរ និងធ្វើឱ្យធ្មេញបាន ស ។

ប្រើប្រាស់សម្បកក្រូចពោធិ៍សាត់ ៖

វិធីមួយទៀតដែលអាចប្រើប្រាស់នៅផ្ទះ ដើម្បីកំចាត់កំណកកំបោរ នោះគឺ ការដុសធ្មេញដោយ
សម្បកក្រូចពោធិ៍សាត់ ហើយទុកឆ្លងរាត្រីដោយមិនចាំបាច់ខ្ពុរមាត់។ សម្បកក្រូចពោធិ៍សាត់ ក៏
ត្រូវបានគេកិនម៉ត់ ដើម្បីធ្វើជាថ្នាំដុសធ្មេញផងដែរ។ សារជាតិនានាក្នុងសម្បកក្រូចនេះ ជួយ
សម្លាប់បាក់តេរីលើធ្មេញ និងធ្វើឱ្យធ្មេញបាន ស។

ទំពារបន្លែ និងផ្លែឈើ ៖

ល្អបំផុត គឺអ្នកគួរតែទំពារផ្លែប៉ោម ការ៉ុត បន្លែភ្លៅកង្កែប កំពីងពួយ។ល។ បន្ទាប់ពីទទួលទាន
អាហាររួចបានមួយម៉ោង ចូរទំពារបន្លែ ឬផ្លែឈើទាំងនេះ  វានឹងជួយដុសធ្មេញរបស់អ្នកយ៉ាង
ស្អាត។ ប្រការនេះ មិនត្រឹមតែជួយសម្អាតកំទេចអាហារ និងការពារកំណកកំបោរប៉ុណ្ណោះទេ តែ
ក៏ជាវិធីមួយ ជួយព្យាបាលអញ្ចាញធ្មេញផងដែរ។

ប្រើច្រាស់ដុសធ្មេញអេឡេចត្រូនិច

ច្រាស់ដុសធ្មេញនេះ មានប្រយោជន៍ជាងច្រាស់ដុសធ្មេញធម្មតា។ វាជួយបំបាត់កំណកកំបោរ
បានល្អ និងជួយឱ្យធ្មេញបានជ្រះស្អាត និងស រលោង។

ប្រើសូត្រទន្តពេទ្យ ៖ 


ការប្រើសូត្រទន្តពេទ្យក៏ជាវិធីល្អមួយ ក្នុងការបំបាត់ស្រទាប់អាហារដែលតោងជាប់នៅលើចន្លោះ
ធ្មេញ។ ក្រោយពីខ្ពុរមាត់ អ្នកគួរប្រើសូត្រប្រភេទនេះ ដើម្បីរូតចន្លោះធ្មេញ ដើម្បីការពារមិនឱ្យ
មានកំណកកំបោរ និងរក្សាអនាម័យមាត់ធ្មេញ។

ប្រើប្រាស់ទឹកខ្ពុរមាត់កំចាត់មេរោគ ៖

ចូរប្រើប្រាស់ទឹកខ្ពុរមាត់ពិសេសមួយស្លាបព្រាបាយ លាយនឹងសារធាត់ hydrogen peroxide ៣%
ចំនួន ៣ស្លាបព្រាបាយ ហើយខ្ពុរមាត់ក្នុងរយៈពេលច្រើនជាងមួយនាទី ដើម្បីបំបាត់សំណល់
អាហារ និងបាក់តេរីអាក្រក់។ ចូរធ្វើបែបនេះ ឱ្យបានរៀងរាល់ក្រោយការទទួលទានអាហារ ឬយ៉ាង
ហោចឱ្យបានម្ដងក្នុងមួយថ្ងៃ។

ប្រើប្រាស់ឧបករណ៍កៀររបស់ទន្តពេទ្យ ៖

ចូរប្រើកញ្ចក់មូលតូច មានដងវែង ហើយយកឧបករណ៍កៀរធ្មេញនេះ ដើម្បីកៀរ កោស ទៅលើ
កំណកកំបោរនៅលើធ្មេញ។ ប៉ុន្ដែ វិធីនេះ ត្រូវតែធ្វើឡើងដោយថ្នមៗ និងកៀរបណ្ដើរ ខ្ពុរមាត់
បណ្ដើរ។

ប្រើប្រាស់ផ្លែឈើដែលសម្បូរវីតាមីន C ៖


ចូរលាបម្សៅផ្លែឈើដែលសម្បូរវីតាមីន C ដូចជា ប៉េងប៉ោះ ឬស្ដ្រូបូរី ទៅលើធ្មេញរបស់អ្នក ហើយ
ទុកចោលរយៈពេល ៥នាទី ក្រោយមក ខ្ពុរមាត់ដោយទឹកក្ដៅឧណ្ហឧណ្ហ លាយជាមួយ baking
soda ។ ប្រការនេះនឹងជួយបំបាត់កំណកកំបោរ និងកំចាត់បាក់តេរីក្នុងមាត់។ ប៉ុន្ដែ ប្រសិន​ដំណោះ
ស្រាយ​ខាង​លើ មិន​អាច​ជួយ​អ្វី​បាន ពេល​នោះ អ្នក​គួរ​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ទទួល​ការ​ព្យា​បាល៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ humana/sharecare


Tags: Plaque Teeth ធ្មេញ កំណក​កំបោរ