បន្ទាប់ពីសាងផ្នួសបាន ១៧ឆ្នាំ សង្ឃចិនម្នាក់ទើបត្រូវបានចាប់ខ្លួន និងកាត់ទោសប្រហារជីវិត
ក្រោមបទមនុស្សឃាត ដែលបុរសនេះបានប្រព្រឹតនៅមុនពេលចូលរកធម៌។
Xu Xinlian អាយុ ៣៩ឆ្នាំ ស្រុកកំណើតនៅក្រុង Jiujiang ដែលទើបត្រូវបានកាត់ទោសប្រហារ
ជីវិត នឹងត្រូវគេអនុវត្តក្រោយរយៈពេលពីរឆ្នាំ ព្រមទាំងត្រូវបានដកហូតសិទ្ធិធ្វើនយោបាយអស់
មួយជីវិតផងដែរ នេះគឺជាការកាត់ក្ដីរបស់តុលាការក្រុង Jiujiang នៃខេត្ត Jiangxi។
តុលាការបានរកឃើញថា កាលពីថ្ងៃទី ២៧ កក្ដដា ឆ្នាំ ១៩៩៤ នៅឯផ្ទះជួលមួយកន្លែង ជន
ល្មើសឈ្មោះ Xu Xinlian រួមជាមួយមនុស្ស ៥នាក់ផ្សេងទៀត បានសម្លាប់ប្ដីប្រពន្ធមួយគូ និង
ធ្វើអោយក្មេងអាយុ ២ឆ្នាំម្នាក់ រងរបួស។
លោកសង្ឃ Xu Xinlian ត្រូវបានកាត់ទោសប្រហារជីវិត
ក្រោយពីបានសម្លាប់មនុស្ស ជនល្មើសផ្សេងទៀតត្រូវបានចាប់ខ្លួន ប៉ុន្ដែ Xu Xinlian បានគេច
ខ្លួនរយៈពេល ១៨ឆ្នាំ ដោយសារលាក់ខ្លួននៅក្នុងអារាមមួយចំនួន នៅទីជនបទ លែងរវីរវល់
នឹងពិភពខាងក្រៅ។
ប៉ុន្ដែ ដោយសារ "ឈាមស្រែក ស្បែកហៅ" ចុងក្រោយ នៅថ្ងៃទី ១១ វិច្ឆិកា Xu Xinlian ក៏ត្រូវ
បានចាប់ខ្លួននៅក្នុងវត្ត Jingsi នៅឯស្រុក Hangzhou ខេត្ត Zhejiang។ ខណៈពេលត្រូវបាន
ចាប់ខ្លួន Xu Xinlian កំពុងស្ថិតនៅក្នុងតំណែងចៅអធិការវត្តចំនួនពីរនៅជនបទ និងមាននាម
ថា Weidi។
សង្ឃ Xu Xinlian កំពុងបរិច្ចាគឈាម
China.org ដកស្រង់សំដីរបស់ជនល្មើសនេះ អោយដឹងថា ចាប់តាំងពីបានសម្លាប់មនុស្ស ជន
នេះមិនដែលដេកបានស្រួលម្ដងណាទេ ដោយសារការភ័យខ្លាច និងព្រួយបារម្ភជាប់ជានិច្ច។
Xu Xinlian ថ្លែងថា ៖ "ខ្ញុំរង់ចាំថ្ងៃនេះអស់រយៈពេល ១៧ឆ្នាំមកហើយ ពេលនេះខ្ញុំត្រូវការគេច
ចេញពីសេចក្ដីកៀបសង្កត់ ការចងរឹតរបស់ឧត្តមគតិ"។
តុលាការបានសម្រេចថា Xu Xinlian គឺជាឧក្រិដ្ឋជនសំខាន់ក្នុងឃាតកម្មនេះ។ Xu Xinlian ត្រូវ
កាត់ទោសប្រហារជីវិត ប៉ុន្ដែ តុលាការបានពន្យាការអនុវត្តសាលដិការនេះ ដោយសារតែ Xu
Xinlian មិនធ្លាប់បានប្រព្រឹតបទល្មើសក្រៅពីនេះ ម្យ៉ាងទៀត ជនល្មើសនេះ ក៏បានសារភាព
ត្រង់ៗផងដែរ បន្ទាប់ពីត្រូវបានចាប់ខ្លួន។
នៅពេលត្រូវបាននគរបាលសួរថា ៖ "លោកមានគិតថា ចុងក្រោយខ្លួនលោកអាចគេចផុតពី
ការដាក់ទោសរបស់ច្បាប់?" Xu Xinlian ឆ្លើយថា ៖ "ខ្ញុំគ្រាន់តែចង់ចាប់កំណើតនៅឋានសួគ៌
ប៉ុណ្ណោះ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ China/ve