អ្នកដែលមានទ្រព្យច្រើនជាងគេ ក្នុងបញ្ជីនេះ គឺនៅតែជាម្ចាស់ Facebook ក៏ប៉ុន្ដែ មហាសេដ្ឋី
ដែលមានវ័យក្មេងជាង Mark Zuckerberg គេឃើញថា មានកាន់តែច្រើនឡើងៗ។
១. Perenna Kei និងគ្រួសារ (វ័យ២៤ឆ្នាំ មានទ្រព្យ ១,៣ពាន់លានដុល្លារអាមេរិក)
បើទោះ មិនមែនជាអ្នកមានបំផុតក្នុងបញ្ជី ប៉ុន្ដែ នាងគឺជាមហាសេដ្ឋីដែលមានវ័យក្មេងបំផុតក្នុង
ពិភពលោក ដោយមានទ្រព្យ១,៣ពាន់លានដុល្លារអាមេរិក។ Perenna Kei ជាម្ចាស់ភាគហ៊ុន
ចំនួន ៨៥% នៅក្នុងក្រុមហ៊ុន Logan Property Holdings ដែលមានទីតាំងនៅក្រុងហុងកុង រួមនឹង
ក្រុមហ៊ុនវិនិយោគផ្សេងៗទៀត។
២. Dustin Moskovitz (២៩ឆ្នាំ មានទ្រព្យ ៦,៨ពាន់លានដុល្លារ)
អតិតមិត្តរួមថ្នាក់របស់ Mark Zuckerberg លោក Dustin Moskovitz បានចូលរួមដាក់ឱ្យដំណើរ
ការ Facebook កាលពីពួកគេកំពុងនៅសិក្សា។ Dustin Moskovitz ក្រោយមក បានចាកចេញពី
សកលវិទ្យាល័យ Garvard ហើយក្លាយជាម្ចាស់ទីបីរបស់ Facebook ។
៣. Mark Zuckerberg (អាយុ ២៩ឆ្នាំ មានទ្រព្យ ២៨,៥ពាន់លានដុល្លារ)
អ្នកណាខ្លះដែលមិនស្គាល់ Mark Zuckerberg? លោកជាមហាសេដ្ឋីដែលមានទ្រព្យ ២៨,៥ពាន់
លានដុល្លារ គឺច្រើនជាងគេបំផុតក្នុងបញ្ជីនេះ។ Mark Zuckerberg គឺជាក្បាលម៉ាស៊ីននៅពីក្រោយវេទិកាបណ្ដាញសង្គមដែលមានគេប្រើប្រាស់ច្រើនជាងគេបង្អស់ក្នុងពិភពលោក ដែលយើងទាំង
អស់គ្នាស្គាល់ថា Facebook ។
៤. Anton Kathrein 2 (២៩ឆ្នាំ មានទ្រព្យ ១,២ពាន់លានដុល្លារ)
Anton Kathrein 2 គឺជាអ្នកជំនាន់ទីបី ដែលគ្រប់គ្រងក្រុមហ៊ុនរបស់គ្រួសារ Kathrein-Werke AG ជាម្ចាស់ឧស្សាហកម្មអង់តែនដែលមានអាយុកាលច្រើនជាងគេ និងធំជាងគេក្នុងពិភពលោក។
៥. Albert von Thurn und Taxis ̣(វ័យ ៣០ឆ្នាំ មានទ្រព្យ ៣,៨ពាន់លានដុល្លារ)
ជនជាតិអាល្លឺម៉ង់ដែលមានទ្រព្យ ៣,៨ពាន់លានដុល្លាររូបនេះ មានជាប់ខ្សែមហាក្សត្រ និង
បានទទួលមរតកទាំងអស់ពីពុកម្ដាយ នៅពេលលោកមានអាយុ ១៨ឆ្នាំ កាលពីឆ្នាំ ២០០១។
ការទទួលកេរមរតក គឺជាវិធីល្អបំផុត ដើម្បីក្លាយជាមហាសេដ្ឋី?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ richestlifestyle