CamNews

តារា 

Manchester United បើកទ្វាស្វាគមន៍ សមាជិកថ្មីមួយរូបទៀតហើយ

បើទោះបីជា រដូវកាលថ្មីបានចាប់ផ្តើមលេងក៏ដោយ ក៏ទីផ្សារទិញដូរកីឡាករ មិនទាន់ចប់នៅ
ឡើយ ដោយថ្មីៗនេះជាពិសេសក្រុមនៅ ក្របខណ្ឌ English Premier League បានកំពុងមាន
សន្ទុះយ៉ាងខ្លាំង ក្នុងការទិញដូរកីឡាករ នៅដើមរដូវកាលនេះ ។



ថ្ងៃនេះ ក្រុមបិសាចក្រហម Manchester United បានប្រកាសនិងបញ្ជាក់ហើយថា កីឡាកររបស់
Everton សញ្ជាតិ Belgian វ័យ ២៥ ឆ្នាំ Marouane Fellaini ដែលគេតែងតែស្គាល់ច្បាស់ តាម
រយៈស្ទីលសក់ដ៏ធំរបស់គាត់នោះ ថ្ងៃនេះបានយល់ព្រម ផ្ទេរចូលក្រុម Manchester United តាម
David Moyes ហើយ ។ តំលៃខ្លួនរបស់ Marouane Fellaini មានតំលៃ ២៧,៥ លានផោន ជា
តំលៃមួយដែលចាត់ទុកថា ថ្លៃគ្រាន់បើដែរ ។

Marouane Fellaini ផ្ទេរចូលក្លឹប Everton ក្នុងឆ្នាំ ២០០៨ ហើយលេងបាន ១៦៣ ដងនិងស៊ុត
បាន ៣២ គ្រាប់ ។ Marouane Fellaini ក៏រកបាន ៧ គ្រាប់អោយក្រុមជំរើសជាតិរបស់គាត់
ផងដែរ ។

New man in town: Fellaini poses in a Manchester United shirt

Marouane Fellaini និយាយថា គាត់បានហ្វឹកហាត់និងស្គាល់ David Moyes អស់រយៈពេល
៥ ឆ្នាំមកហើយ ហើយការចូលមកលេងក្លឹប Manchester United គឺជាក្តីស្រមៃរបស់កីឡាករ
នីមួយៗ ដូចនះហើយគាត់មិនចង់បាត់បងឱកាសនេះឡើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ manutd 


Tags: manchester united david moyes fellaini star football everton