CamNews

ម៉ូតូ 

Honda CRF 125 F 2015 សូមណែរនាំខ្លួន មុនពេលចុះបេសកកម្មឆ្នាំ ២០១៥

មកដល់ថ្មីសម្រាប់ឆ្នាំ ២០១៥ ដែលក្រុមហ៊ុន Honda ចង់បង្ហាញនោះគឺ Honda CRF 125 F ។​ ស្របនិងការទទួលបានប្រជាប្រិយភាព ពីអ្នកគាំទ្រយ៉ាងពេញទំហឹង ក្រុមហ៊ុនបានស្វិតស្វែង​បង្កើត​ស្នា​ដៃ​ថ្មីមួយទៀត ដែល ល្អ ហើយមានគុណភាព សម្រាប់បម្រើសេចក្ដីត្រូវការរបស់អតិថិជននោះ​គឺ Honda CRF 125 F ។​ តើសមត្ថភាពភាព Honda CRF 125 F ពិតជាដូចការអួតបង្ហាញមែនអត់?

ទន្ទឹមនឹងការបំពេញបាននូវរួបរាងដ៏ស្រស់សង្ហា និង រឹងមាំ Honda CRF 125 F ពិតជាមានលក្ខណៈពិ​សេសច្រើនទៀតដែលក្រុមហ៊ុនបានបំពាក់មកជាមួយ នោះគឺ ជាប្រភេទម៉ូតូប្រើសមាសភាពម៉ាស៊ីន ១ មានកម្លាំង ១២៤ សេសេ  មានស៊ឺប៉ាប់​ ៤ ដើម ស៊ឺម៉ាំង ១ ដើម អមសមត្ថភាពដំណាក់កាលម៉ាស៊ីន ៤ លេខ អាចប្រើប្រាស់ល្បឿនប្រហែល ១០៤ គ.ម ក្នុងមួយម៉ោង។ ចំណែកផ្នែកខាងក្រៅវិញ មាន​តោង​​​មកជាមួយដូចជា ប្រើប្រាស់ហ្វ្រាំងប្រេង ខាងមុខ ដែលអាចទប់ទល់នឹងល្បឿន​គ្មានដែល​កំណត់​របស់​ម៉ូតូបានល្អ កង់មុខក្រោយ​ប្រើប្រាស់​ កៅស៊ូដែលមានសារធាតុស្វិត ជាប់ ធន់ការធ្វើ​ដំណើរ​គ្រប់​ស្ថាន​ភាពល្បឿន ទាំងអស់នេះត្រូវបានក្រុមហ៊ុនដាក់បញ្ចូលទៅក្នុង Honda CRF 125 F តែមួយគត់ ។ 

ប្រសិនបើលោកអ្នកគិតទៅដ​ល់ការ​​ធ្វើដំណើរ​ប្រកបដោយ​ទំនុកចិត្ដ និងភាពស្រស់ថ្លា​សូមកុំ​ភ្លេច Honda CRF 125 F ពិតជាអាចជួយអ្នក​បាន។ ​

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed


Tags: Vehicle motorcycle Honda CRF 125 F 2015