CamNews

ប្លែកៗ 

ក្មេងប្រុសអាយុ ៨ ឆ្នាំជក់បារី ២ កញ្ចប់ក្នុងមួយថ្ងៃ


កាលពីឆ្នាំ២០១០ Ardi Rizal អាយុ ២ឆ្នាំបានធ្វើអោយមានការភ្ញាក់ផ្អើលនៅពេលដែលរូបភាព
របស់ក្មេងប្រុសម្នាក់នេះជក់បារីបានលេចចេញជាសាធារណៈ Ardi ចេះជក់បារីអស់មួយថ្ងៃ
៤០ដើមតាំងពីនៅអាយុ១៨ខែមកម្លេះ។ ហើយនៅពេលនេះមានម្នាក់ទៀតហើយដែលបាន
បង្កអោយមានភាពភ្ញាក់ផ្អើលដូចគ្នានេះ Ilham អាយុ៨ឆ្នាំជាជនជាតិ ឥណ្ឌូនេស៊ី ដូច Ardi
Rizal ដែរនោះបានចាប់ផ្ដើមចេះជក់បារីតាំងពីនៅអាយុ ៤ឆ្នាំមកម្លេះដោយបន្តជក់មកដល់
សព្វថ្ងៃនេះក្នុងមួយថ្ងៃ ២កញ្ចប់។

បុគ្គលិកក្រុមអ្នកគាំពារកុមារ ឥណ្ឌូនេស៊ី បាននិយាយថានេះគឺជាគំរូមួយដែលរដ្ឋាភិបាល
គ្នានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងបញ្ហាថ្នាំជក់ក្នុងប្រទេស។ ក្រៅពីម្ហូបអាហារទៅ បារីគឺជា
ខ្ទង់ចំណាយធំទឺ ២សម្រាប់ប្រជាជននៅអាស៊ីអាគ្នេយ៍ដែលក្នុងមួយគ្រួសារ អាចចំណាយ
ដល់ទៅ ២.៥ដុល្លាសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ។

នៅ ឥណ្ឌូនេស៊ី ពុំមានការកំនត់អាយុក្នុងការជក់បារីនោះទេ។ ឪពុករបស់ Ilham ដែលជា
អ្នករត់ម៉ូតូឌុបក្នុងតំបន់បានប្រាប់ថា "កូនខ្ញុំវាចេះជក់ តាំងពីអាយុ ៤ឆ្នាំមកម្លេះ ហើយវាជក់
ជាទម្លាប់គឺ ២កញ្ចប់ក្នុងមួយថ្ងៃ កូនខ្ញុំមួយនេះវាមិនចង់ទៅរៀនទេ វាគិតតែនៅផ្ទះមួយថ្ងៃ
មួយថ្ងៃគិតតែលេងនិងជក់ ហើយប្រសិនបើមិនអោយវាជក់ទេ វាគំរាមដុតផ្ទះចោលទៀត
ផង ជួនកាលវាគប់កញ្ចក់បង្អួច គប់កញ្ចក់ទូរទស្សន៍បែក ដោយសារតែមិនមានបារីអោយ
វាជក់"។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ yourhealth

Tags: healthboysmokingindonesian