CamNews

វីដេអូ៖តំណាងរាស្ដ្រកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ឈ្លោះគ្នានៅអ.ស.ប

កាលពីថ្ងៃទី ១៣មិនា ឆ្នាំ ២០១២ អំពើហិង្សាមួយបានកើតឡើងនៅឯកិច្ចប្រជុំគណកម្មធិការ
សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊្វិស បន្ទាប់ពីអ្នកការទូតរបស់កូរ៉េខាង
ជើងបានបដិសេធចំពោះការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅប្រទេសនេះ។

ប្រភពពី AFP បានអោយដឹងថា កូរ៉េខាងជើងបានទាត់ចោលនូវរាល់ការចោទប្រកាន់ស្ដីពី
ការរំលោភសិទ្ធមនុស្សដែលលើកឡើងដោយកូរ៉េខាងត្បូង។

តំណាងកូរ៉េខាងជើងក៏បានអំពាវនាវអង្គការសហប្រជាតិ សូមកុំបន្ដអាណត្តិរបស់អ្នក
រាយការណ៍ពិសេសអំពីសិទ្ធិមនុស្ស Marzuki Darusman។

អំពើហិង្សានេះបានកើតឡើងខណៈដែលតំណាងរបស់កូរ៉េខាងជើង លោក So Se-pyong
បានចាកចេញពីបន្ទប់ប្រជុំ។ ក្រុមសន្ដិសុខបានចាប់ខ្លួនបុរសម្នាក់ ក្រោយមកក៏បានដោះ
លែងទៅវិញ។

សូមបញ្ជាក់ថា ការឈ្លោះប្រកែកគ្នាដែលឈានទៅដល់ការប្រើអំពើហិង្សានេះបានផ្ទុះឡើង
នៅពេលដែលក្រុមសមាជិកគណកម្មធិការសិទ្ធិមនុស្ស ទទួលរបាយការណ៍របស់លោក
Darusman ដែលជាអ្នករាយការណ៍ពិសេសអំពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើងរបស់
អង្គការសហប្រជាជាតិ។





ទំព័រ Yonhap បានអោយដឹងថា តំណាងមួយក្រុមរបស់កេរ៉េខាងត្បូង បានរុលចូលមកកាន់
លោក So Se-pyong ពេលនោះការប៉ះទង្គិចគ្នាក៏បានកើតឡើង៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ TN/YT

Tags: koreanfightingmeetinglawmakersscuffle