CamNews

សម្រស់ 

ផាត់មុខបែបកូរ៉េខាងត្បូង នឹងជួយឱ្យអ្នកមានមន្ដស្នេហ៍

បណ្ដានារីអ្នកធ្វើការនៅក្នុងការិយាល័យ នៃប្រទេសកូរ៉េខាងត្បូង តែងជ្រើសរើសវិធីផាត់មុខបែប
សាមញ្ញៗ និងមានលក្ខណៈស្រទន់ ប៉ុន្ដែប្រកបដោយភាពសិចស៊ី។ ជាមួយនិងស្ទីលផាត់មុខបែប
អ្នកការិយាល័យនេះ នារីកូរ៉េ ក៏តែងជ្រើសរើសអាវសិមិស និងរ៉ូបដែលមានជើងរាងអក្សរ A ឬរាង
ក្បាលដែកខ្មៅ។



សូមតាមដានវិធីផាត់មុខ ដែលមានជាជំហានៗដូចខាងក្រោម ៖

ដំបូងត្រូវលាងមុខឱ្យស្អាត ជូតឱ្យស្ងួត ហើយប្រើម្សៅទ្រនាប់ ដើម្បីផាត់បំបាត់ស្នាមអវិជ្ជមាន។
នារីកូរ៉េ នៅពេលទៅធ្វើការ ពួកគេមិនផាត់ម្សៅទ្រនាប់ក្រាស់នោះទេ។


ជំហានទីមួយ ៖ ផាត់ម្សៅភ្នែក ៖ ប្រើប្រាស់ម្សៅពណ៌ប្រផេះស្ដើង រួចផាត់ទៅលើត្របកភ្នែកខាង
លើទាំងស្រុង ហើយផាត់ទៅតាមសញ្ញាពណ៌.ស ដែលបានគូស ដូចនៅក្នុងរូបនេះ។


ជំហានទីពីរ ៖ បន្ទាប់មក ចូរផាត់ម្សៅពណ៌ប្រផេះក្រាស់ ទៅតាមសញ្ញា ក្នុងរូប។ យកដៃទាញ
ត្របកភ្នែកលើឡើងលើ ដៃម្ខាងទៀតប្រើខ្មៅដៃគូសរោមភ្នែកពណ៌ខ្មៅ គូសឱ្យកៀកគល់រោម
ទៅតាមស្នាមសញ្ញាពណ៌.ស ។


ជំហានទីបី ៖ ប្រើម្សៅភ្នែកពណ៌ខ្មៅ គូសឱ្យដល់ជើងត្របកភ្នែក ដោយស្នាមធំជាងមុន និងអូស
ទៅផ្នែកកន្ទុយភ្នែក (ទៅតាមសញ្ញាចុច.ស)។ បន្ទាប់មកទៀត ចូរយកម្សៅពណ៌គុជខ្យង ផាត់លើ
ត្របកភ្នែកលើ រាងចំណិតលោកខែ(តាមសញ្ញាចុចពណ៌.ស)។


ជំហានទីបួន ៖ យកម្សៅពណ៌.ស ផាត់លើគល់ភ្នែក(ក្បែរច្រមុះ) និងត្របកភ្នែកក្រោម។ វិធីនេះ
ជួយឱ្យភ្នែកមានសភាពជ្រៅ។


ជំហានទីប្រាំ ៖ កៀបរោមភ្នែកឱ្យកោង ង និងប្រើ mascara លាបរោមភ្នែក។ ចូរកុំលាប mascara
ក្រាសពេក ព្រោះវានឹងបាត់បង់ភាពជាធម្មជាតិ។ ក្រោយមកទៀត ប្រើ mascara លាបទៅលើរោម
ចិញ្ចើម។


ជំហានទីប្រាំមួយ ៖ ប្រើម្សៅផាត់ថ្ពាល់ពណ៌ស៊ីជំពូ ផាត់លើថ្ពាល់ទៅតាមសញ្ញាពណ៌.ស ។


ជំហានទីប្រាំពីរ ៖ ប្រើជក់ ផាត់ម្សៅពណ៌ស៊ីជំពូ ទៅតាមសញ្ញាព្រួញ នៅត្រង់សៀតផ្កា។


ជំហានទីប្រាំបី ៖ ប្រើម្សៅភ្នែកពណ៌រលោង ផាត់ជារង្វង់មូល ទៅលើកន្លែងដែលបានគូសសញ្ញា
ពណ៌.ស។


ជំហានទីប្រាំបួន ៖ ប្រើប្រាស់ក្រែមបបូរមាត់ពណ៌ស៊ីជំពូ និងពណ៌ស៊ីជំពូទឹកក្រូច លាបបបូរមាត់
រួចហើយប្រើក្រែមរលោង ពណ៌ស៊ីជំពូ លាបនៅត្រង់កណ្ដាលបបូរមាត់ ដើម្បីជួយឱ្យមានសភាព
ពេញលេញ និងសិចស៊ី។

សូមជូនពរ មិត្តៗនារីទាំងឡាយ ឱ្យទទួលបានជោគជ័យ ក្នុងការផាត់មុខបែបកូរ៉េ ដើម្បីមានភាព
ជឿជាក់ ក្នុងជីវិត។


ដោយ ៖ តារា
ប្រភព ៖ LD


Tags: Korean Style Makeup Tutorial Korea girl beauty office