នៅលីវតាំងពីឆ្នាំ២០០៦! តារាដែលជាអ្នកឈ្នះកម្មវិធី American Idol ដំបូង Kelly Clarkson
វ័យ២៩ឆ្នាំដែលគេល្បីថាជាមនុស្សស្រីបេះដូងដែក មិនយកភ្នែកមើលមនុស្សប្រុសនោះនាង
បានបាត់មុខពីសិល្បះមួយរយះហើយបានប្រាប់កម្មវិធីវិទ្យុ Toronto កាលពីថ្មីៗនេះថា នាង
មានមិត្តប្រុសហើយ។
ហើយបានឆ្លើយតបនឹងសំនួររបស់ US Weekly ថាបុរសដែលមានសំណាងគឺជាបុរសអាយុ
៣៥ឆ្នាំដែលជាអ្នកស្រុក Nashville ទឹកដីនៃតន្រ្តី Country ហើយជាកូនប្រុសរបស់ផលិតករ
ទទួលខុសត្រូវលើការចេញចម្រៀងរបស់ Kelly Clarkson ផ្ទាល់នោះគឺ Brandon Blackstock។
មុនពេលដែលមាន Brandon បេះដូងរបស់ Kelly ពិតជាមានការលំបាកណាស់ជាមួយរឿង
ស្នេហា តែពេលនេះ Brandon គឺជាអ្វីតែមួយគត់ដែលនាងត្រូវការ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ omg.yahoo