CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង បាញ់មីស៊ីល ថែមពីរគ្រាប់ ក្រោយកូរ៉េខាងត្បូង បដិសេធ បង្ហាញ សាច់ដុំ ជាមួយនឹងសហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ ៖ ម៉ោងជិត ១២ ថ្ងៃត្រង់ ថ្ងៃទី ២ កក្កដា ឆ្នាំ ២០១៤ នេះ ទំព័រសារព័ត៌មានរដ្ឋ  ចិន ស៊ិនហួរ បានចេញ ផ្សាយ អោយ ដឹងថា​ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយជិតចំនួន ពីរគ្រាប់ បន្ថែមទៀត ទៅកាន់ដែនទឹក ភាគខាងកើតប្រទេស កាលពីព្រឹកថ្ងៃពុធ នេះ គឺមួយថ្ងៃ បន្ទាប់ ពី កូរ៉េខាងត្បូងបានបដិសេធ នូវសំណើរបស់កូរ៉េ   ខាងជើង ឲ្យបញ្ឈប់នូវរាល់ការបច្ចេញសាច់ដុំ ផ្នែក យោធាគ្រប់បែបយ៉ាងនោះ។

ប្រភព បន្ត អោយដឹងថា   ​គម្រោងរបស់កូរ៉េខាងជើង គឺត្រូវបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ ក្នុងពេល តែមួយ ជាប្រភេទ មីស៊ីលទំហំ ៣០០ មីលីម៉ែត្រ  ដែលត្រូវបានបាញ់កាលវេលាម៉ោង ៦ និង ៥០ នាទី ម្តង និង ម៉ោង ៨ ព្រឹកម្តងទៀត។ នេះបើតាម ប្រភពដែលទទួលបាន ពីយោធា   របសកូរ៉េខាងត្បូង ។ គ្រាប់មីស៊ីលត្រូវបានគេរាយការណ៍ថា បានហោះក្នុង    ចម្ងាយ ១៨០ គីឡូម៉ែត្រ ទៅធ្លាក់នៅ ដែនទឹក ភាគ ខាងកើតរបស់ខ្លួន។

គួរបញ្ជាក់ថា       កាលពីចុងខែមិថុនា កន្លងទៅនេះកូរ៉េខាងជើង ក៏បានបាញ់គ្រាប់មីស៊ីល រយៈ ៥០០ គីឡូម៉្រែចំនួន ៥គ្រាប់ផងដែរ ដើម្បីបង្ហាញ   ពីឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ ដោយឡែក កូរ៉េខាងត្បូង បាន បដិសេធសំណើ របស់កូរ៉េខាងជើង ដែលបានទាមទារឲ្យបញ្ឈប់ នូវរាល់ ការបង្ហាញសាច់ដុំ យោ ធា គ្រប់ប្រភេទនោះ ក៏ព្រោះ តែ   កូរ៉េខាងត្បូងយល់ឃើញថា ខ្លួនមិនអាច ទទួលបានភាព ស្មោះត្រង់ គ្រប់ គ្រាន់ ពីកូរ៉េខាងជើងនោះឡើយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Fire Bus