ព័ត៌មានអន្តរជាតិ ៖ មន្ត្រីសន្តិសុខប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយ បានជុល ទៅនឹងរថភ្លើងដឹកទំនិញ ដែលបើកបរបញ្ច្រាសទិញគ្នា បានបណ្តាលឲ្យអ្នកដំណើរ ២០នាក់ រងរបួសធ្ងន់ និងស្រាល កាលពីថ្ងៃម៉ោង ៩យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៤។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០២ ខែសីហា នេះដោយស្រង់ សម្តីពីមន្ត្រី ប៉ូលិស អាល្លឺម៉ង់ថា គ្រោះថ្នាក់ដ៏កក្រើកទាំងយប់នេះ បានកើតឡើងនៅទីក្រុង មែនញែម ភាគខាង ត្បូង ប្រទេស ដោយរថភ្លើង ទាំងពីរខាងលើនេះ បានបុកគ្នាពេញមួយ ទំហឹង ហើយក៏រមាល ធ្លាក់ចេញ ពីផ្លូវ រៀងៗខ្លួន។
មនុស្ស ២០នាក់ត្រូវបានគេអះអាងថារងរបួស ប៉ុន្តែ មិនបានបណ្តាលឲ្យនរណាម្នាក់ស្លាប់ នោះឡើយ។ ប៉ូលិសកំពុងស្ថិតនៅនឹងកន្លែងកើតហេតុដើម្បីធ្វើការស៊ើបអង្កេត រកមូលហេតុ ថាតើហេតុអ្វីបានជានាំឲ្យ រថភ្លើងទាំងពីរបើកបរបុកគ្នាបែបនេះ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល