CamNews

កីឡា 

Chelsea ស្មើជាមួយ Liverpool ក្នុងការប្រកួតរបស់ Premier League ២០១២-២០១៣ (មានវីដេអូ)

ការប្រកួតរវាង Chelsea និង Liverpool បានបញ្ចប់ទៅដោយរលូន និង សប្បាយរីករាយសំរាប់
ក្រុមទាំង ២ ។ លទ្ធផលបញ្ចប់ទៅ ដោយក្នុងពិន្ទុគ្រាប់បាល់ស្មើគ្នា ២ ទល់និង ២ ។



ការប្រកួតប្រារព្ធឡើងនៅ កីឡាដ្ឋាន  ANFIELD  ទឹកដី Liverpool បើកទ្វារស្វាគមន៍ក្រុម Chelsea
ជំនួបចុងក្រោយបង្អស់ នៃរដូវកាល  ២០១២-២០១៣ ។ ពាក់កណ្តាលតង់ទី ១ នាទី ២៣ កីឡាករ
Oscar របស់ Chelsea  បានស៊ុតបញ្ចូលទីអោយ  Chelsea នាំមុខមួយគ្រាប់មុន រហូតដល់ចប់តង់
ទី ១ ។ តង់ទី ២ ក៏បានចាប់ផ្តើមហើយនៅនាទី ៥២​ Sturridge ស៊ុតបានមួយគ្រាប់ តាមស្មើអោយ
ក្រុម  Liverpool  វិញ ។ បានបន្តិច Chelsea ទទួលបានបាល់ពិន័យ ១១ ម៉ែតវិញនៅនាទី ៥៧ ធ្វើ
អោយ Chelsea នាំមុខសារជាថ្មីទៅលើ Liverpool តែទោះជាយ៉ាងណាក៏ដោយ Liverpool មិនបាក់
ទឹកចិត្តឡើយ នៅនាទីចុងក្រោយកីឡាករដ៏ឆ្នើម Suarez ស៊ុតបានមួយគ្រាប់ចុងក្រោយអោយក្រុម
Liverpool តាមស្មើ Chelsea ២ - ២ វិញនៅនាទី ៩៧ ចុងតង់ រហូតដល់បញ្ចប់ការប្រកួត លទ្ធផល
ក្រុមទាំង ២ ស្មើគ្នា ២-២ ។



ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: liverpool chelsea football