CamNews

រូបភាព៖យានអាវកាសរបស់ NASA នឹងចូលទៅកាន់សារមន្ទីរ

ចាប់ពីខែមេសា NASA នឹងចាប់ផ្ដើមនាំយកយានអាវកាសក្នុងកម្មវិធី Space Shuttle
ចំនួន ៤ បញ្ចូលទៅក្នុងគម្រោងសកម្មភាពថ្មី និងចុងក្រោយនៅសារមន្ទី។

យានអាវកាសដែលនឹងត្រូវបានយកទៅកាន់សារមន្ទីនេះ រួមមានយានអាវកាសចំនួន ៣ និងយានស៊ើបការណ៍ ១ ដែលហាក់ដូចជាត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញខ្លួននៅក្នុង
ការតាំងពិព័រណ៍។

នៅថ្ងៃទី ១៧មេសា យានអាវកាស Discovery នឹងត្រូវបានបញ្ជូនទៅកាន់សារមន្ទីរផ្នែក
អាកាសចរណ៍ និងអាវកាស Smithsonian ក្នុងរដ្ឋ Virginia។ យាន Endeavour ក៏នឹងទៅ
កាន់ Los Angeles នៅពាក់កណ្ដាលខែកញ្ញា។ រហូតដល់ឆ្នាំ ២០១៣ Atlantis នឹងប្រារព្ធ
ពិធីតាំងពិព័រណ៍ប្រចាំឆ្នាំនៅមជ្ឈមណ្ឌលអាវកាស Kennedy នៅ Florida។ ដូច្នេះ នៅ
សល់ប៉ុន្មានថ្ងៃខាងមុខ យានអាវកាសទាំងនេះនឹងទទួលបានកន្លែងដ៏ល្អសម្រាប់ថ្ងៃចូល
"និវត្ដន៍"។

គួររំឮកថា មុននេះ បេសកម្មនៃកម្មវិធីយានអាវកាស Space Shuttle របស់ NASA ត្រូវ
បានបញ្ចប់ បន្ទាប់ពីបានធ្វើសកម្មភាពអស់រយៈពេល ៣០ឆ្នាំ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD


Tags: space nasa Shuttle