ពិភពលោកមានសណ្ឋាគារប្រណិតជាច្រើនរាប់មិនអស់ដែលត្រូវបានរចនា និងតុបតែង
ឡើងប្រកប់ដោយភាពថ្លៃថ្នូរ និងផ្លែកភ្នែក ប៉ុន្ដែបណ្ដាសណ្ឋាគារទាំង ១០ខាងក្រោមនេះ
ត្រូវបានទំព័រ Luxpresso ជ្រើសរើសជាសណ្ឋាគារដែលមានភាពប្រណិត និងចម្លែកជាង
គេក្នុងពិភពលោក។
១. Poseidon Undersea Resort, Fiji

ចំណុចពិសេសដំបូងរបស់តំបន់លំហែកាយនេះ គឺជាត្រូវបានសាងសង់ឡើងនៅក្រោមទឹក
សមុទ្រ លើកោះ Fiji(តំបន់ភាគខាងត្បូងប៉ាស៊ីហ្វិក)។ ដោយត្រូវបានសម្ពោធបើកដំណើរ
ការកាលពីឆ្នាំ ២០០៨ តំបន់នេះមានបន្ទប់ចំនួន ២២ ផ្សេងគ្នា បន្ទប់និមួយៗត្រូវបានធ្វើ
អោយឃ្លាតពីគ្នាដោយកញ្ចក់ ដែលអនុញ្ញាតអោយភ្ញៀវអាចមើលទិដ្ឋភាពសមុទ្រនៅខាង
ក្រៅបាន។
ក្រៅពីរចនាបថពិសេសៗបំផុតនៃសណ្ឋាគារ ភ្ញៀវក៏អាចកំសាន្ដនៅក្រោមសមុទ្រតាមរយៈ
ក្រុមនាវាមុជទឹកទាន់សម័យផងដែរ។
ជាងនេះទៅទៀត ភ្ញៀវមានឱកាសហ្វឹកហាត់ចំណេះដឹងមូលដ្ឋានក្នុងការបើកបរនាវាមុជ
ទឹក។ បើទោះជានៅក្រោមទឹកសមុទ្រ ប៉ុន្ដែ Poseidon Undersea ក៏មានសេវាកម្មទូទៅគ្រប់
គ្រាន់សម្រាប់ភ្ញៀវ ដោយរួមមាន ភោជនីយដ្ឋានចំនួន ៦ និងបារចំនួន ៧។ តម្លែសម្រាប់
មនុស្សពីរនាក់ស្នាក់នៅរយៈពេល ១សប្ដាហ៍គឺប្រហែល ៣០.០០០ដុល្លារ។
២. Oberoi Vanyavilas, Ranthambhore

សណ្ឋាគារ Oberoi Banyavilas នេះត្រូវបានសាងសង់ឡើងនៅក្នុងព្រៃ និងមានបន្ទប់ដែល
មានរូបរាងដូចខ្ទមបោះជំរំ និងនៅដាច់ដោយឡែកពីគ្នា។ ភ្ញៀវទេសចរណ៍ដែលបានមកទី
នេះនឹងមានអារម្មណ៍ថា កំពុងស្ថិតនៅភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ។
ក្រៅពីមានទិដ្ឋភាព និងស្ថានភាពដ៏អស្ចារ្យ សណ្ឋាគារនេះក៏មានសម្ភារៈទំនើបៗដើម្បីបម្រើ
ដល់ភ្ញៀវ។ ដោយមូលហេតុនេះ ក្នុងឆ្នាំ ២០១០ Oberoi Vanyavilas ត្រូវបានទស្សនាវដ្ដីទេស
ចរណ៍ Travel+Leisure វាយតម្លៃថាជាសណ្ឋាគារល្អបំផុតក្នុងលោក។
៣. The Peninsula Hotel, ហុងកុង

The Peninsula គឺជាសណ្ឋាគារចាស់ជាងគេមួយនៅហុងកុង ដោយវាមានអាយុកាល ៨២
ឆ្នាំ។ ថ្វីបើមានអាយុច្រើន ប៉ុន្ដែសណ្ឋាគារនេះនៅតែរក្សាបានភាពដើមរបស់វាទាំងស្រុង។
មកដល់ The Peninsula ភ្ញៀវទេសចរណ៍នឹងមានឱកាសគយគន់ទេសភាពនៅក្រុងហុងកុង
ពីបន្ទប់ទាំងអស់របស់សណ្ឋាគារ រួមជាមួយនឹងសម្ភារៈប្រណិតៗរបស់វា។ បន្ទប់ទឹកត្រូវ
បានក្រាលដោយថ្មពពាលពណ៌.ស(white marble) ទូរទស្សន៍ Plasma មានទំហំធំ រួមនឹង
កន្លែងម៉ាស្សា ភោជនីយដ្ឋានទំនើបៗដែលអាចបម្រើដល់ភ្ញៀវគ្រប់ប្រភេទ។
៤. Le Sirenuse, Positano ប្រទេសអ៊ីតាលី

ដោយស្ថិតនៅលើចង្កេះភ្នំ និងបែរមុខទៅរកសមុទ្រ សណ្ឋាគារ Le Sirenuse គឺជាទីឋាន
មួយក្នុងចំណោមកន្លែងដែលមានភាពល្បីល្បាញបំផុតនៅ Positano ប្រទេសអ៊ីតាលី។
វាត្រូវបានគេវាយតម្លៃថា ជាសណ្ឋាគារក្នុងលោកដែលអាចមើលឃើញទិដ្ឋភាពស្រស់
ស្អាតបំផុត។
ក្រៅពីនេះ សណ្ឋាគារក៏មានសេវាកម្មទំនើប ទាន់សម័យជាច្រើនដូចជា កន្លែងស្ប៉ា អាង
ហែលទឹក ទីលាននៅជាន់លើគេស្រស់ស្អាតបំផុត ព្រមទាំងមានភោជនីយដ្ឋានប្រណិត
ផងដែរ។
៥. The Point Resort, Saranac, New York

កន្លែងចម្លែក និងពិសេសរបស់សណ្ឋាគារនេះ ហាក់ដូចជាមាននៅគ្រប់ទីកន្លែង។ ដោយត្រូវ
បានសាងសង់នៅលើផ្ទៃបឹង អាគារទាំងឡាយក្នុងតំបន់លំហែកាយនេះមានសភាពជាអាថិ
កំបាំង អ្នកអាចដឹងពីទីតាំងនៃវីឡាដែលខ្លួនស្នាក់នៅ បន្ទាប់ពីបានចុះឈ្មោះរួច។
នៅទីនេះ អ្នកនឹងទទួលបានភាពជាឯកជនទាំងស្រុង ដោយមានធម្មជាតិស្រស់បំព្រង មាន
ព្រៃឈើ មានបឹងដ៏សុខសាន្ដ។ ក្រៅពីនេះ អ្នកក៏នឹងទទួលបានសេវាកម្មទំនើបៗបំផុតក្នុង
លោក។
៦. Four Seasons George V, Paris

សណ្ឋាគារនេះមានបន្ទប់ចំនួន ២២៤ មានរចនាប្រកប់ដោយភាពប្រណិតបំផុត និងមាន
សម្ភារៈទំនើបៗអាចអោយអ្នកពេញចិត្ត។
Four Seasons George V គឺជាសណ្ឋាគាររបស់រាជបុត្រា Al-Waleed bin Talal ។ ទ្រង់បានធ្វើ
ការជួសជុលជាច្រើនលើកច្រើនសារ ហើយក្នុងការជួសជុលមួយលើក សណ្ឋាគារនេះនឹង
មានមុខមាត់ថ្មីមួយទៀត។ សេវាកម្មទំនើបៗ រួមមាន កន្លែងស្ប៉ាប្រណិត អាងហែលទឹក
ទំនើប រួមនឹងភោជនីយដ្ឋានលំដាប់កំពូលៗផងដែរ។
៧. Emirates Palace Hotel, Abu Dhabi, អារ៉ាប់រួម

Emirates Palace ធ្លាប់ត្រូវបានគេស្គាល់ថាជាសណ្ឋគារមួយដែលត្រូវបានសាងសង់ឡើង
ដោយត្រូវចំណាយប្រាក់ច្រើនបំផុតទីពីរក្នុងពិភពលោក។ នេះគឺជាសណ្ឋាគារតែមួយគត់
ដែលមានម៉ាស៊ីនលក់មាសពាក់កណ្ដាលស្វ័យប្រវត្ត។
ក្រៅពីនេះ សណ្ឋាគារក៏មានសេវាកម្មប្រកប់ដោយផាសុខភាពផ្សេងទៀត ដូចជាកំពង់ផែ
ទេសចរណ៍ឯកជន ទីលានឧទ្ធម្ភាគចក្រជាដើម។
៨. Vertical Horizons Treehouse Paradise, Oregon,អាមេរិក

ចំណុចពិសេសរបស់សណ្ឋាគារនេះគឺត្រូវបានសាងសង់ដោយឈើ និងស្ថិតនៅលើដើម
ឈើ។ នៅទីនេះ អ្នកនឹងទទួលបានអាហារពិសេសៗក្នុងលោក ដែលចំអិនដោយមេចុងភៅ
ប្រចាំផ្ទះនិមួយៗរបស់តំបន់លំហែកាយនេះ។
៩. Four Seasons Chiang Mai, ប្រទេសថៃ

ប្រកប់ដោយរចនាបថបែបថៃ បន្ទប់និមួយៗរបស់សណ្ឋាគារត្រូវបានក្រាលដោយប្រភេទ
ឈើប្រណិតៗ និងត្រូវបានតុបតែងលំអដោយសម្ភារៈបុរាណរបស់ប្រទេសថៃ។ នៅពេល
បានស្នាក់នៅសណ្ឋគារនេះ អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា ដោយទិដ្ឋភាពធម្មជាតិ ព្រៃភ្នំ
និងស្រែចំការ។
១០. Ladera, St Lucia

សណ្ឋាគារនេះក៏ត្រូវបានវាយតម្លៃថាជាសណ្ឋាគារប្រណិត និងចម្លែកបំផុតក្នុងលោក។
Ladera មានទិដ្ឋភាពជុំវិញប្រកប់ដោយភាពស្រស់ស្អាត ព្រោះថាវាត្រូវបានសាងសង់នៅ
លើភ្នំ។ នៅទីនេះ មានវីឡាចំនួន ៩ មានបន្ទប់ចំនួន ២៣ជួរ និងមានកន្លែងស្ប៉ាតាមបែប
ត្រូពិចដ៏ទាក់ទាញ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Luxpresso