វីដេអូខ្លីមួយឈុតដែលថតសកម្មភាពបុរសជាទាហានអាមេរិកម្នាក់ បានវិលត្រឡប់មកផ្ទះ
ចំថ្ងៃខួបកំណើតកូនរបស់ខ្លួន បន្ទាប់ពីបានសម្រេចភារកិច្ចនៅសមរភូមិអាហ្កានីស្ថាន។
ពុក និងកូនបានជួបជុំគ្នា បន្ទាប់ពីច្រើនឆ្នាំនៅអាហ្គានីស្ថាន
Clip វីដេអូនេះចាប់ផ្ដើមដោយការបង្ហាញសកម្មភាព នៅពិធីជប់លៀងខួបកំណើតកូនប្រុស
ឈ្មោះ Cole។ Cole ស្លៀកពាក់ជា Captain America ជាតួអង្គមួយដែលក្មេងនេះចូលចិត្ត។
បន្ទាប់មកគឺ ភ្ញៀវពិសេសម្នាក់បង្ហាញខ្លួន នោះគឺអ្នកក្លាហាន Captain America ពិតប្រាកដ។
ក្រោយពីបង្ហាញខ្លួន "អ្នកក្លាហាន" នេះបានសួរទៅក្មេងនោះថា ពុករបស់កូននៅឯណា
កុមារ Cole និងប្អូនប្រុសរបស់ខ្លួនឈ្មោះ Chase ឆ្លើយថា ពុករបស់ខ្ញុំកំពុងនៅអាហ្គានីស្ថាន។
ក្រោយមកទៀត ម្ដាយរបស់ Cole បានស្នើអោយ "អ្នកក្លាហាន" បិទមុខ និងកូនរបស់ខ្លួន
បើកស្រោមមុខដើម្បីត្រៀមញ៉ាំអាហារពេលព្រឹក។ ពេលនេះទើប Cole បានដឹងថា បុរស
នោះជាឱពុករបស់ខ្លួន។
ពេលនោះ Cole បានយំ និងរត់ទៅឱបឪពុករបស់ខ្លួន។ កូនប្រុសទីពីរ Chase ក៏បានរត់ទៅ
ឱបពុកដោយការសប្បាយរីករាយ។ បុរសជាឪពុកនោះបានថ្លែងថា ខ្លួនបានព្យាយាមខ្លាំង
ណាស់ដើម្បីបានវិលត្រឡប់មកដល់ផ្ទះអោយចំថ្ងៃខួបកំណើតរបស់កូន។
បន្ទាប់ពីត្រូវបានបង្ហោះនៅលើ Youtube វីដេអូខ្លីនេះបានទាក់ទាញអ្នកចូលមើលបានយ៉ាង
ច្រើន។ អ្នកលេងអ៊ីនធើរណែតមួយចំនួន បានទទួលស្គាល់ថា ខ្លួនបានយំនៅពេលមើល
វីដេអូនេះ។
RuthieBrylinsku សមាជិកម្នាក់របស់ Youtube បានសរសេរថា ៖ "អរគុណលោក លោកនឹង
ជា Captain America ក្នុងបេះដូងរបស់កូនៗ។ អរគុណចំពោះវីរភាពដើម្បីអោយពួកយើង
មានសុវត្ថិភាព។ អបអរសាទរដែលបានវិលត្រឡប់មកផ្ទះវិញ"។
ខណៈនោះដែរ មានអ្នកមួយចំនួនអះអាងថា នោះគឺជាពេលវេលាប្រកប់ដោយសុភមង្គល
បំផុតដែលពួកគេមិនធ្លាប់ប្រទះឃើញ។
សូមទស្សនាវីដេអូខ្លីនេះ ដូចខាងក្រោម ៖
ដោយ ៖សូរីយ៉ា
ប្រភព ៖ YT/DT