CamNews

បច្ចេកវិទ្យា 

ក្នុងមួយថ្ងៃមានជាង ៤ពាន់លានវីដេអូត្រូវបាន ទស្សនានៅលើ Youtube

នៅថ្ងៃទី ២៣ ខែមេសា កាលពីរយៈពេល ៧ឆ្នាំមុន មានខ្សែវីដេអូមួយដែលមានចំណងជើងថា
"Me At the Zoo" ត្រូវបានបង្ហោះឡើងនៅលើ YouTube ជាលើកដំបូង។ ៧ ឆ្នាំក្រោយខ្សែវីដេអូ
រាប់ពាន់លានក៏ត្រូវបានបង្ហាញវត្តមាននៅលើគេហទំព័រចែករំលែកវីដេអូដ៏ធំបំផុតមួយនេះ។

ខ្សែវីដេអូ " Me At the Zoo " នេះមានរយៈពេលត្រឹមតែ ១៩ វិនាទីប៉ុណ្ណោះ និងត្រូវបានថតដោយ
បុគ្គលិកម្នាក់ធ្វើការនៅ YouTube ដែលបានផ្តិតយករូបភាពរបស់ស្ថាបនិកអ្នកបង្កើតគេហទំព័រមួយ
នេះគឺលោក Jawed Karim ខណៈពេលដែលលោកទៅដើរកំសាន្តនៅឯសួនសត្វ កាលពីថ្ងៃទី ២៣
ខែមេសា ឆ្នាំ ២០០៥ ។ អំពីខ្លឹមសារ ខ្សែវីដេអូដំបូងនៅលើ Youtube នេះក៏មិនមានអ្វីដែលពិសេស
នោះឡើយ។ ប៉ុន្តែ ខ្សែវីដេអូមួយនេះគឺបានបើកផ្លូវសំរាប់ខ្សែវីដេអូរាប់ពាន់លានរហូតមកដល់សព្វ
ថ្ងៃនេះ។ ខាងក្រោមនេះគឺជាស្ថិតិតួលេខដ៏គួរអោយចាប់អារម្មណ៍ស្តីអំពីគេហទំព័រចែករំលែកវីដេអូ
ធំបំផុតនៅលើពិភពលោក YouTube ៖

- ក្នុងមួយនាទីមាន ៦០ ម៉ោង video ត្រូវបាន upload ឡើងទំព័រ YouTube, ១ម៉ោង video ត្រូវបាន
បង្ហោះឡើងក្នុងមួយវិនាទី
- ជាង ៤ ពាន់លាន video ត្រូវបានទស្សនាក្នុងមួយថ្ងៃ
- ជាង ៣ ពាន់លានម៉ោង video ត្រូវបានទស្សនាក្នុងមួយខែនៅលើ YouTube
- Video ដែលត្រូវបានបង្ហោះឡើង YouTube ក្នុងរយៈពេលមួយខែ គឺមានចំនួនច្រើនជាងបើធៀប
ជាមួយ video ដែលក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណែតនាំមុខគេក្នុងប្រទេសអាមេរិក ផលិតក្នុងរយៈពេល
៦០ ឆ្នាំ។

- ឆ្នាំ ២០១១ ,YouTube មានជាង ១០០០ ពាន់លានដងនៃចំនូនចូលទស្សនា គឺប្រហាក់ប្រហែល
នឹងមនុស្សម្នាក់ៗនៅលើពិភពលោកទាំងមូលទស្សនា ១៤០ ដងនៃវីដេអូនៅលើ YouTube ។

១០​ ខ្សែវីដេអូដែលល្បីបំផុតនៅលើ YouTube ៖



















                                                                                                               ប្រភព៖ DT
                                                                                                               ដោយ៖ រស្មី

Tags: technologyelectronicyoutubeclipgoogleyoutube clip