ក្រុម Vissel Kobe របស់ ក្លឹប J.League Division 1 បានបង្កើតទំនាក់ទំនងការរកស៊ីមួយជា
មួយក្រុម Chonburi FC របស់ប្រទេសថៃ។
ការរកស៊ីនេះគឺជាដំណើរមួយថ្មីចុងក្រោយរបស់ J.League ដើម្បីពង្រីកទំនាក់ទំនងទៅកាន់
ប្រទេសនៅអាស៊ីអាគ្នេយ៍។
លោក Koichi Kanaya ជាប្រធានរបស់ក្រុម Vissel បាននិយាយថា ក្នុងនាមជាសមាជិកក្រុម
ដែលមានឆន្ទះ យើងមិនត្រឹមតែពង្រីកទំនាក់ទំនងជាមួយប្រទេសជប៉ុនប៉ុណ្ណោះទេគឺ តែ
យើងនឹងបង្កើតទំនាក់ទំនងនៅជុំវិញពិភពលោក។ លោកបន្តថា ការផ្សារភ្ជាប់ទំនាក់ទំនង
នេះគឺអាចជួយគ្នាទៅវិញទៅមកដើម្បីអោយក្រុមទាំងពីរមានការរីកចំរើន។
ការធ្វើជំនួញនេះនឹងអាចផ្តល់លទ្ធភាពដល់កីឡាករ ក៏ដូចជាបុគ្គលិក គ្រប់កំរិតទាំងអ្នក
ជំនាញ និងយុវជន ក៏ដូចជាក្រុមកីឡាដែលជាសម្ព័ន្ធមិត្ត ដោយការបង្កើតនូវសាលា
បង្ហាត់កីឡាករបាល់ទាត់ថ្មីមួយ ព្រមជាមួយឱកាសសម្រាប់ទីផ្សារផងដែរ។
លោក Wittaya Khunpluem មេដឹកនាំក្រុម Chonburi FC បានមានប្រសាសន៍ថា យើងមាន
គំនិតក្នុងការអភិវឌ្ឍន៍ក្លឹបបង្ហាត់គ្រប់កំរិតនេះជាច្រើនឆ្នាំមកហើយ។ នេះជាប្រវត្តិសាស្ត្រនៃ
ការចាប់ផ្តើមរបស់ពួកយើង។
លោក Wittaya Khunpluem ថ្លែងថា ៖ "យើងពិតជាមានការរីករាយយ៉ាងក្រៃលែង ដោយ
បានសហការណ៍ជាមួយក្រុមលំដាប់ខ្ពស់ដូចជាក្រុម Vissel Kobe ហើយខ្ញុំសង្ឃឹមថា យើង
នឹងឆ្លៀតឱកាសប្រើប្រាស់ទំនាក់ទំនងនេះក្នុងការបង្កើនគុណភាពនៃសមាជិកក្រុមម្នាក់ៗ
ក៏ដូចជាក្រុមទាំងមូលផងដែរ៕