CamNews

ផ្ទុះគ្រាប់បែកនៅប្រទេសថៃ ២ កន្លែងក្នុងពេលតែមួយ សម្លាប់ជីវិត ១៤ នាក់និងរបួសរាប់រយនាក់


ខាងប៉ូលីសបានចាប់មុខសញ្ញាជនសង្ស័យចំពោះករណីដាក់គ្រាប់បែកបំផ្ទុះនៅតំបន់ យ៉ាឡា
និង ហាត់យ៉ៃ ប្រទេសថៃកាលពីថ្ងៃសៅរ៍មកនេះដែលបានសម្លាប់មនុស្ស ១៤ នាក់។ ប៉ូលីស
ជឿជាក់ថាការវាយប្រហារដោយគ្រាប់បែកនៅគោលដៅបន្ទាប់គឺនៅតំបន់ ហាត់យ៉ៃ ហើយ
ខាងប៉ូលីសបានសង្ស័យទៅលើរថយន្តដែលអាចនឹងមានផ្ទុកគ្រាប់បែកដើម្បីបំផ្ទុះដែលនឹង
អាចកើតឡើងនាពេលខាងមុខនេះ។ ការផ្ទុះកាលពីសៅរ៍ត្រូវបានប៉ូលីសផ្ដល់ព័ត៌មានជាក់
លាក់មកខាងព័ត៌មានពីថ្ងៃអាទិត្យថា ការផ្ទុះនេះបង្កដោយរថយន្តមួយដែលត្រូវបានដាក់ចត
ចោលក្នុងចំណតរថយន្តរបស់សណ្ឋាគារ Lee Garden Plaza and Shopping Mall ជនសង្ស័យ
បានចតរថយន្តផ្លុងចោលហើយមិនយូរប៉ុន្មានរថយន្តនោះក៏ផ្ទុះតែម្ដង រថយន្តដែលបង្កហេតុ
ត្រូវបានគេស្គាល់ថាជារថយន្តដែលត្រូវបានគេរាយការណ៍ថាត្រូវបានចោរលួច។

ហើយការផ្ទុះនៅ យ៉ាឡា ដែលបានឆក់យកជីវិតមនុស្ស ១១ នាក់ក្នុងអ្នកស្លាប់សរុប ១៤ នាក់
នោះគឺត្រូវបានផ្ទុះចំពេលតែមួយដែលមានការផ្ទុះនៅ ហាត់យ៉ៃ ដោយការគ្រាប់បែកត្រូវបាន
គេបង្កប់ក្នុងរថយន្តដូចគ្នាហើយសុទ្ធតែជារថយន្តដែលត្រូវបានចោរលួច។ រថយន្តដែលត្រូវ
បានគេលួចទាំងនេះត្រូវបានគេដឹងថាជារថយន្តដែលបានបាត់កាលពីមានបាតុកម្មកាលពី
ប៉ុន្មានខែមុន។

ខាងប៉ូលីសជឿថានឹងអាចមានការវាយប្រហារសារជាថ្មីដែលអាចនឹងធ្វើឡើងនៅតំបន់ ហាត
យ៉ៃ ហើយប៉ូលីសសង្ស័យទៅលើរថយន្តមួយចំនួនដែលអាចនឹងប្រើប្រាស់ដើម្បីដាក់គ្រាប់
បែកដូចជារថយន្ត Isuzu pickup ពណ៌ខៀវ និងពណ៌ទង់ដែង រថយន្ត Toyota pickup ពណ៌-
ស និងរថយន្ត Sedan ពណ៌ខ្មៅដែលសុទ្ធសឹងជារថយន្តដែលត្រូវបានគេរាយការណ៍ថាត្រូវ
បានចោរលួច។

ក្នុងការផ្ទុះនៅ យ៉ាឡា បានសម្លាប់មនុស្ស ១១ នាក់និង ១០០ នាក់បានរងរបួស ហើយចំពោះ
ការផ្ទុះនៅ ហាត់យ៉ៃ មានមនុស្ស ៣៥០ នាក់បានរងរបួសហើយមកដល់ពេលនេះចំនួនអ្នក
ស្លាប់បានកើនដល់ ១៤ នាក់ហើយ។

ប្រភពពីប៉ូលីសបានអោយដឹងថា ការវាយប្រហារនេះមុខជាបង្កដោយក្រុមភេរវករបះបោរ
ដែលដឹកនាំដោយ Sahudin Tohjehmah ដែលជាក្រុមសកម្មនៅ Raman។
Sahudin Tohjehmah បុគ្គលដែលគេសង្ស័យថាជាអ្នកនៅពីក្រោយខ្នងការវាយប្រហារនេះ

ដោយ៖ វឌ្ឍនា
ប្រភពពី៖ bangkokpost

Tags: thaibombattackbomb attack