CamNews

ដាក់ច្រវ៉ាក់ក កូន ដោយសារគេចសាលាទៅ​លេង​ហ្គេម

តាមប្រភពព័ត៌មានរបស់ AFP កាលពីម្សិលមិញ បានឲ្យដឹងថា សុខធឿន អាយុ៤០ឆ្នាំ​ បាន​ពិន័យកូនប្រុសរបស់ខ្លួន អាយុ១៣ឆ្នាំ ដោយដាក់ច្រវ៉ាក់.ក ជាប់ទៅនឹងគល់ឈើមួយ​ ក្រោយ
ពីគាត់បានរកឃើញថាកូនប្រុសនេះគេចសាលាជាច្រើនលើក ទៅលេងហ្គេម។
ក្មេងនេះ ត្រូវដាក់ច្រវ៉ាក់.ក ក្នុងរយៈពេលប្រហែល ២ម៉ោង លុះត្រាតែអ្នកជិតខាង បាន
រាយការណ៍ប្រាប់ប៉ូលិស។ ប៉ូលិសបានហៅអ្នកធ្វើសោមកជួយដោះលេងក្មេងរូបនេះ។​

លោក ជិត វានី នាយប៉ូលិសក្រុងបាត់ដំបង បានឲ្យដឹងថា៖ "ឪពុកបានខឹងយ៉ាងខ្លាំង
នៅពេលរកឃើងកូនប្រុសខ្លួន កំពុងអង្គុយក្នុងហាងអ៊ីនធឺណែតមួយ ដោយគេមិនបានទៅ
រៀន។ ដូច្នេះគាត់បានដាក់ច្រវ៉ាក់កកូនអោយជាប់ទៅនឹងដើមឈើ ដើម្បីផ្ដល់មេរៀនមួយ
ដល់កូនប្រុសគាត់។ ក្មេងនេះបាននិយាយថា ខ្លួនក៏ត្រូវបានឪពុកវ៉ៃផងដែរ។

សុខធឿន ឪពុករបស់ក្មេងរូបនោះ ជាអ្នករត់ម៉ូតូឌុប បានរត់គេចខ្លួន​ក្រោយពី​ត្រូវ​បាន​
ប៉ូលិសកោះហៅ។ បច្ចុប្បន្ន គាត់កំពុងត្រូវសមត្ថកិច្ច តាមចាប់ខ្លួនពីបទធ្វើទុក្ខទោស
ដល់កុមារ។

លោក ជិត វានី បានបន្តថា៖ គាត់នៅតែគេចខ្លួន។ របៀបធ្វើទុក្ខទោសដល់កូនដូច្នេះ គឺ
មិនអាចទទួលយកបានឡើយ៕

ប្រភព៖ afp
ដោយ៖ មិនា

Tags: gameinternetchainneckplay traunt