CamNews

បច្ចេកវិទ្យា 

កម្មវិធីពិសេសៗមួយចំនួនលើ Windows 8 ដែល លោកអ្នកគួរតែសាកល្បងប្រើប្រាស់

មានចំណុចមួយក្នុងចំណោមចំណុចដែលប្រសើរបំផុតរបស់ Windows 8 កំណែសំរាប់អ្នក
ប្រើប្រាស់ទូទៅធៀបជាមួយនឹងកំណែ Developer គឺ App Store ។ Microsoft បានផ្គត់ផ្គង់
ដល់អ្នកប្រើប្រាស់ទាំងឡាយនូវកម្មវិធីឥតគិតថ្លៃនិងមានអត្ថប្រយោជន៍ជាច្រើន។ ម្យ៉ាង
វិញទៀតបណ្តាកម្មវិធីដែលត្រូវបានរៀបចំតាមបែបបទប្រធានបទដែលមានដូចជា តន្ត្រី
កីឡា ទេសចរណ៍...ជាដើមនោះគឺបានផ្តល់ភាពងាយស្រួលបំផុតសំរាប់អ្នកប្រើប្រាស់ក្នុង
ការស្វែងរកផងដែរ។

បន្ទាប់ពីដំឡើងនូវប្រព័ន្ធប្រតិបត្តិការ Windows 8 រួចរាល់ហើយ លោកអ្នកក៏អាចចូលទៅ
កាន់ icon Store នៅលើ interface Metro នៃប្រព័ន្ធប្រតិបត្តិការដើម្បីចូលទៅទាញយកនូវ
កម្មវិធីមួយចំនួនពី App Store។ ខាងក្រោមនេះគឺជាកម្មវិធីពិសេសៗមួយចំនួនដែលលោក
អ្នកគួរតែសាកល្បងប្រើប្រាស់៖

Cut the rope


នេះគឺជាប្រភេទល្បែងលេងកំសាន្តមួយដែលមានឈ្មោះល្បីបំផុតនៅលើប្រព័ន្ធប្រតិបត្តិការ
iOS និង Android ,ពេលនេះត្រូវបានបង្ហាញវត្តមាននៅលើ Windows 8 ហើយ។ Microsoft
សង្ឃឹមថាល្បែងកំសាន្តមួយនេះនឹងក្លាយជាប្រភេទល្បែងមួយដែលលេចធ្លោបំផុតនៅលើ
ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួននេះផងដែរ។ ដោយឡែកលោកអ្នកក៏អាចលេងកំសាន្តនៅលើ
កម្មវិធី Browser ដោយផ្ទាល់នៅលើបណ្តាប្រព័ន្ធប្រតិបត្តិការ Windows ផ្សេងៗទៀតផង។

Evernote


ជាកម្មវិធីដែលអាចអោយលោកអ្នករៀបចំកាលវិភាគ រឺធ្វើកំណត់ហេតុផ្សេងៗបានយ៉ាង
មានប្រសិទ្ធិភាពនិងមានរបៀបរៀបរយល្អទៀតផង។ នៅលើ Windows 8 សំរាប់កំណែ
កម្មវិធីនេះត្រូវបានរចនាឡើងមានលក្ខណៈស៊ីគ្នានឹង Interface Metro របស់ប្រព័ន្ធប្រតិ
បត្តិការ ម្យ៉ាងវិញទៀតមុខងារតួនាទីរបស់ Evernote នៅលើ Windows នេះក៏មានលក្ខណៈ
ដូចគ្នាលើ Android រឺ iOS ផងដែរ។

CookBook


ជាកម្មវិធីមួយដែលអាចអោយលោកអ្នកអាចស្វែងយល់ពីរបៀបធ្វើម្ហូបបានរហូតដល់
២០០.០០០ មុខឯណោះ ដែលក្នុងនោះមានតាំងពីគ្រឿងផ្សំ វិធីធ្វើ និងការវាយតំលៃលទ្ធ
ផល ជាដើម...។

Slacker Radio


សេវាកម្មវិទ្យាតាមប្រព័ន្ធ Internet ដ៏ល្បីឈ្មោះ ពេលនេះក៏ត្រូវបានបង្ហាញវត្តមាននៅលើ
Windows 8 ផងដែរ។ តាមរយៈកម្មវិធីនេះ លោកអ្នកអាចស្តាប់បទចំរៀបជាច្រើនបទបាន
ដោយឥតគិតថ្លៃ និងអាចបង្កើតនូវប្រអប់ផ្ទុកបទចំរៀងផ្ទាល់ខ្លួនបានទៀតផង។

Wordament


នេះគឺជាកម្មវិធីមួយដែលផ្តល់អត្ថប្រយោជន៍បំផុតសំរាប់អ្នកដែលចង់សិក្សានូវ vocabulary
ជាភាសាអង់គ្លេស។ ជាមួយតួអក្សរដែលត្រូវបានផ្តល់ជូនជាមុន លោកអ្នកអាចធ្វើការសាក
ល្បងចំណេះដឹងជាមួយមិត្តភក្តិផ្សេងទៀតបានយ៉ាងងាយបំផុត។

Vimeo



នេះជាកម្មវិធីចែករំលែកវីដេអូ អនុញ្ញាតអោយលោកអ្នកអាចទស្សនាវីដេអូតាមប្រភេទនៃប្រ
ធានបទដែលលោកអ្នកចូលចិត្ត។

Photovault



កម្មវិធីផ្តល់ជូនលោកអ្នកសំរាប់ទស្សនារូបភាពស្អាតៗជាច្រើន និងតាមបែបបទនៃប្រធានបទ
ផ្សេងៗគ្នា។

Puzzletouch


នេះគឺជាកម្មវិធីកំសាន្តអារម្មណ៍មួយតាមបែបផ្គុំរូបភាពឡើងវិញ។

Physamajig




នេះគឺជាកម្មវិធីមួយដែលអនុញ្ញាតអោយលោកអ្នកអាចគូរូបភាព រឺបង្កើតរូបភាពមានចលនា
បាននិងគួរអោយចាប់អារម្មណ៍បំផុត៕

ប្រភព៖ Genk
ដោយ៖ រស្មី

Tags: electronictechnologygamewindows 8cut the ropeevernotecookbookslacker radiowordamentvimeophotovaultpuzzletouchphysamajig