លោកអ្នកធ្លាប់បានលេង វីដេអូហ្គេម របស់សាច់រឿង Resident Evil ឬទេ? បើលោកអ្នកធ្លាប់បាន
លេងនោះអ្នកនឹងបានស្គាល់តួអង្គ Tyrant ហើយមើលទៅដែលតួអង្គ Tyrant នេះមិនត្រឹមតែជាតួ
ក្នុងហ្គេម Resident Evil នោះទេ គេសង្កេតឃើញមានហ្គេមប្រភេទផ្សេងៗផងដែរដែលមានតួអង្គ
នេះបានចូលរួម។
ហើយក្នុងពិធីបុណ្យ Halloween កាលពីពេលថ្មីៗនេះគេបានឃើញមានក្រុមមនុស្ស ៣ នាក់បាន
ស្លៀកពាក់ជាតួអង្គ Tyrant ហើយបានចេញដំណើរទៅកន្លែងផ្សេងៗក្នុងតំបន់ Akihabara ទីក្រុង
តូក្យូ ប្រទេសជប៉ុន។ នេះពិតជា Halloween ស្រុកជប៉ុនមែន ព្រោះហ្គេម Resident Evil នេះមាន
ស្រុកកំណើតនៅជប៉ុន ហើយសូម្បីតែអ្នកលេងក៏យក តួអង្កយកមកលេងក្នុងបុណ្យ Halloween
ដែរ៕
ដោយ៖ ផានិត
ប្រភពពី៖ rocketnews24