CamNews

បច្ចេកវិទ្យា 

សួនឧទ្យាន Angry Birds ដំបូងគេនឹងចាប់ផ្តើមបើកទ្វារ នៅក្នុងប្រទេសហ្វាំងឡង់នៅរដូវវិស្សមកាលខាងមុខ

នៅក្នុងរដូវវិស្សមកាលឆ្នាំនេះដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខ បណ្តាសត្វបក្សា
បក្សីទាំងឡាយនៅក្នុង game Angry Birds របស់ក្រុមហ៊ុន Rovio នឹងត្រូវបានដាក់បង្ហាញវត្ត
មានជាក់ស្តែងនៅក្នុងសួនឧទ្យានកំសាន្តមួយដែលមានឈ្មោះថា S�rk�nniemi មានទីតាំង
ស្ថិតនៅក្នុងទីក្រុង Tampere ភាគខាងត្បូងប្រទេស ហ្វាំងឡង់ ហើយ។ ក្រុមហ៊ុន Rovio
បានហៅទីនោះថាជា"ទឹកដី Angry Birds" (Angry Birds Land) និងត្រូវបានរចនាឡើងសំរាប់
កុមារនិងក្រុមគ្រួសារទាំងឡាយ។ អគ្គនាយករងផ្នែកប័ណ្ណកម្មសិទ្ធិនិងវត្ថុកំសាន្តរបស់ Rovio
លោក Harri Koponen បានអោយដឹងថា ក្រុមហ៊ុនចង់អោយបណ្តាអ្នកដែលស្រលាញ់ចូល
ចិត្ត Angry Birds នេះ ទាំងមនុស្សធំ និងកុមារ ទៅចូលរួមបានគ្រប់គ្នានៅក្នុងរាល់សកម្ម
ភាពទាំងឡាយក្នុងពិភពពិតៗដ៏អស្ចារ្យដែលមិនមែនមានតែក្នុង game ដូចមុនទៀតនោះ
ឡើយ។ សួនឧទ្យាន S�rk�nniemi នឹងធ្វើការសហការគ្នាជាមួយក្រុមហ៊ុនផលិតសម្ភារៈ
ល្បែងកំសាន្ត Rovaniemi និងសន្យាថានឹងនាំមកនូវចំណីអារម្មណ៍ថ្មីប្លែកបែប"Angry Birds" នេះដល់បណ្តាបុគ្គលគ្រប់រូបដែលបានឈានជើងមកដល់តំបន់នេះផងដែរ។

តំបន់ទឺកដី Angry Birds នៅឯសួនឧទ្យាន S�rk�nniemi នេះនឹងក្លាយជាទីកន្លែងមួយដើរតួ
នាទីសំខាន់បំផុតក្នុងការត្រួសត្រាយផ្លូវសំរាប់បណ្តាសួនឧទ្យានផ្សេងៗទៀតឆ្ពោះទៅរកការ
បង្កើតឡើងនូវសួនកំសាន្តដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា នៅតាមតំបន់ផ្សេងៗជា
ច្រើននៅទូទាំងពិភពលោកយើងនេះ។ ដោយឡែកនៅក្នុងរយៈពេលដ៏ខ្លីខាងមុខទៀតនេះ
S�rk�nniemi ក៏នឹងបង្ហាញពត៌មានលំអិតបន្ថែមទៀតស្តីអំពីការយកប្រធានបទ Angry Birds
នេះទៅអនុវត្តន៍សំរាប់បណ្តាល្បែងកំសាន្តថ្មីៗជាច្រើនរបស់ខ្លួន ដែលក្នុងនោះមានតំបន់
មួយមានឈ្មោះថា Magic Places ,សន្យាថានឹងនាំមកនូវចំណីអារម្មណ៍ដ៏អស្ចារ្យដែលមាន
ការលាយឡំគ្នារវាងសកម្មភាពពិភពពិតរបស់ Angry Birds នេះជាមួយនឹងពិភព game ទូទៅទៀតផងដែរ៕

ប្រភព៖ Rovio
ដោយ៖ រស្មី

Tags: electronictechnologygamerovioangry birdss�rk�nniemimagic places