CamNews

យល់ដឹង 

ចិនអាចយកមាស១,៥តោនពីទូរស័ព្ទចាស់ៗ

ប្រទេសចិនអាចមានមាសចំនួន ១,៥តោន អាចត្រូវបានបំបែកយកចេញពីទូរស័ព្ទចល័ត
ដែលត្រូវបានគេបោះចោលក្នុងប្រទេសនេះជារៀងរាល់ឆ្នាំ។

នៅពេលអ្នកប្រើប្រាស់ទូរស័ព្ទកើនឡើងកាន់តែច្រើន ទន្ទឹមនឹងការផ្លាស់ប្ដូរជាបន្ដបន្ទាប់នៃ
បច្ចេកវិទ្យា ទូរស័ព្ទហួសសម័យនឹងត្រូវបានគេបោះចោលកាន់តែច្រើន។ យោងទៅតាម
ឯកសារស្រាវជ្រាវរបស់ China National Radio​ ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក មាន
ទូរស័ព្ទចល័តប្រមាណជា ៤០០លានគ្រឿងត្រូវបានគេបោះចោល ក្នុងនោះមានជិត ១០០
លានគ្រឿងមកពីប្រទេសចិន។

ជារៀងរាល់ឆ្នាំ គេអាចយកមាសបាន ១,៥តោនចេញពីទូរស័ព្ទបោះចោល
នៅប្រទេសចិន


ក្នុងកម្មវិធីការពារបរិស្ថាន អង្គការសហប្រជាជាតិបានប្រកាសពីការព្យាករណ៍កាលពីឆ្នាំ
២០១០ ថា ចំនួនទូរស័ព្ទដែលត្រូវបានគេបោះចោលនៅប្រទេសចិននឹងកើតឡើង ៧ដង បើ
ធៀបនឹងឆ្នាំ ២០០៧។

ទូរស័ព្ទចល័តត្រូវបានគេធ្វើឡើងពីវត្ថុធាតុជាច្រើន ក្នុងនោះមានមាស ០,០១% , ស្ពាន់ ២០
ទៅ ២៥%, និងជ័រ ពី ៤០ ទៅ ៤៥% ដែលអាចយកមកច្នៃឡើងវិញបាន។ ការស្រាវជ្រាវមួយ
បានបង្ហាញថា គេអាចយកមាសចំនួន ១៥០ក្រាម សំរិទ្ធិ ១០០គ.ក និងប្រាក់ ៣គ.ក ចេញ
ពីទូរស័ព្ទចំនួនមួយតោន។

ទូរស័ព្ទចាស់ៗចំនួន ១០០លានគ្រឿងនៅប្រទេសចិន មានទម្ងន់ ១០.០០០តោន ប្រសិនគិត
តាមការស្រាវជ្រាវខាងលើ គេអាចយកមាសបាន ១.៥០០គ.ក សំរិទ្ធិ ១លានគ.ក និងប្រាក់
ចំនួន ៣០.០០០គ.ក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ People Daily

Tags: chinaphonegold