CamNews

តារា 

មិនដឹងអីផង! នាង Pancake មានចៅស្រីស្អាតដល់ថ្នាក់នឹង!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីវ័យក្បែរ ៣០ ឆ្នាំ នាង Pancake ហាក់មិនបានទាន់បានលេចលឺដំណឹងចង់រៀបការជាមួយសង្សារមន្រ្តីជាន់ខ្ពស់អ្វីទាល់តែសោះ ខណៈពេលដែលក្រុមអ្នកគាំទ្រជាច្រើនរំពឹងយ៉ាងមុតមាំថា ពួកគេនឹងមានដំណឹងល្អព្រោះផ្អែមល្អែមជាមួយគ្នាដូចស្រមោចនិងស្ករ ។ 

ដោយយោងតាមការបកស្រាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ថ្វីត្បិតតែតារាថៃមួយដួងនេះមិនទាន់បានរៀបការក៏ពិតមែន ប៉ុន្តែក្មួញស្រីរបស់នាងបានរៀបការនិងបង្កើតបានកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ខ្លាំងណាស់ បើរាប់ចុះរាប់ឡើង តារាថៃរាងខ្ពស់ស្រលះនាង Pancake មានចៅហៅទាំងវ័យក្មេងបាត់ទៅហើយ ។ 

បើចង់ដឹងថា ចៅស្រីរបស់នាង Pancake គួរឲ្យក្នាញ់ដល់ថ្នាក់ណានោះ សូមទៅទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ​៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pancake