CamNews

យល់ដឹង 

ចំណុចគួរយល់ដឹង ក្នុងពេលតុបតែងមុខ ឲ្យស្អាតតាមចំណូលចិត្ត

ទោះបីតុបតែងមុខជាប្រចាំ ប៉ុន្តែសុភាពនារីទាំងឡាយ ជួនកាលនៅតែធ្វើភ្លាត់ស្នៀត ធ្វើឲ្យមុខ
តែងមិនស្អាតដូចចិត្ត។ ដើម្បីចៀសវាងកំហុស ក្នុងការតែងមុខ អ្នកគួរតែយល់ដឹង អំពីចំណុច
មួយចំនួន ដូចខាងក្រោមៈ

១ លាបម៉ាស្ការ៉ាមិនលើសពី ២ដងៈ
ការលាបម៉ាស្ការ៉ាច្រើនដង អាចជួយឲ្យរោមភ្នែក កោងពិតមែន ប៉ុន្តែបើលាបលាបច្រើនជាន់
ពេកសសៃរោមភ្នែក នឹងជាប់ជាដុំៗ រហូតមើលទៅដូចជា មនុស្សមិនស្រួលខ្លួន។ បើអ្នកចូល
ចិត្តលាបម៉ាស្ការ៉ា គួរលាបតែ២ជាន់ គឺគ្រប់គ្រាន់ហើយ អ្នកនឹងទទួលបានរោមភ្នែកដែល ង
ដូចធម្មជាតិ។

២ ប្រើប្រាស់ក្រដាស់ផ្តិតជាតិខ្លាញ់ៈ
គ្រប់ដំណាក់កាលនៃការតុបតែមុខ គួរប្រើប្រាស់ក្រដាស់ផ្តិតជាតិខ្លាញ់ ដើម្បីផ្តិតជាតិខ្លាញ់
ពីគ្រឿងសំអាងចេញ ជាមុនសិន បើមិនដូច្នោះទេ ផ្ទៃមុខនឹងប្រមូលផ្តុំជាតិខ្លាញ់ច្រើនឡើង
ជារឿយៗ ទាំងពីសមាសធាតុផ្តល់សំណើម និងម្សៅទ្រនាប់។

៣ លាបពណ៌ភ្នែកស្តើងៗ:
ប្រសិនបើអ្នកមិនទៅពិធីជប់លៀង នៅពេលយប់នោះទេ ការលាបពណ៌ភ្នែកក្រាស់ៗអាច
ធ្វើឲ្យកកជាដុំៗនៅពេលបែកញើស។

៤ មិនប្រើម្សៅបិទបាំងស្នាម ឬ មុនៈ
ម្សៅបិទបាំងស្នាម ប្រើដើម្បីបិទបាំងស្នាមក្រមៅក្រោមភ្នែក និងស្នាមអុជខ្មៅៗតូចតាច ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifetsyle knowledge គួរយល់ដឹង