CamNews

គ្រោះថ្នាក់ 

បុរស​ម្នាក់​ជ្រុល​ដៃ​បាញ់​ខ្លួន​ឯង​ស្លាប់ ខណៈ​ឈរ​កាន់​កាំភ្លើង​ថត​រូប​ Selfie ជា​មួយ​មិត្ត​ស្រី

(វ៉ាស៊ីងតោន)៖ បុរសអាយុ៤៣ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បានបាត់បង់ជីវិតយ៉ាងអណោចអធម ខណៈឈរកាន់កាំភ្លើងថតរូប Selfie ជាមួយមិត្តស្រី ក៏ភ្លាត់ស្នៀតជ្រុលដៃបាញ់ខ្លួនឯងស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅប្លុក 46000 ផ្លូវ Baker Loop ដែលប៉ូលិសនិយាយថា ជនរងគ្រោះជ្រុលដៃកេះកៃ​កាំភ្លើងបាញ់ចំមុខខ្លួនឯង អំឡុងពេលថតរូបជាមួយមិត្តស្រី ប៉ុន្តែអ្នកទាំងពីរមិនត្រូវបាន បញ្ជាក់អត្តសញ្ញាណឲ្យដឹងទេ ។

នារីជាមិត្តស្រីជនរងគ្រោះបានប្រាប់ប៉ូលិសថា នាង និងមិត្តប្រុសបានដោះ យកគ្រាប់កាំភ្លើងចេញទៅហើយមិនគិតថា វានៅសល់គ្រាប់ឡើយ ហើយនៅថ្ងៃកើតហេតុនោះនាងនឹងគេក៏ថតរូប Selfie ជាមួយគ្នាដោយដៃគូនាងកាន់កាំភ្លើងក្នុងដៃផងដែរ ដែលកំពុងថតរូបទើបជ្រុលដៃបង្ក គ្រោះថ្នាក់ដល់ខ្លួនឯងបែបនេះ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington