CamNews

កីឡាអន្តរជាតិ 

ប្រធាន UEFA លោក Platini អាច​នឹង​លា​លែង​ពី​តំណែង​ឆាប់ៗ​នេះ ក្រោយ​ជាប់​បម្រាម FIFA ៤ឆ្នាំ

(ស្វីស)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA លោក Michel Platini អាចនឹងលាលែងពីតំណែង នា​ពេល​ឆាប់ៗ​ខាង​មុខ បន្ទាប់​ពី​ចាញ់​ក្តី​នៅ​ជាប់​បម្រាម ៤ឆ្នាំទៀតមិនឲ្យធ្វើកិច្ចការអ្វីទាំងអស់ទាក់ទងនឹងកីឡា នេះបើ យោងតាមមេធាវីរបស់លោកថ្លែងប្រាប់ BBC មុននេះបន្តិច ។

មេធាវី ដដែលបានបន្តថា បុរសវ័យ៦០ឆ្នាំ ជនជាតិបារាំងខាងលើ បានឡើងតុលាការ CAS នាព្រឹកថ្ងៃចន្ទ ទី០៩ ខែ ឧសភា ឆ្នាំ​២០១៦ ដើម្បី​បក​ស្រាយ​ពី​ការ​ចោទ​ប្រកាន់​របស់ FIFA ជុំវិញលុយជាង ២លានដុល្លារសហរដ្ឋអាមេរិក ដែលបានឃុបឃិតចែកគ្នាជាមួយ​នឹង​អតីត​ប្រធាន FIFA លោក Sepp Blatter កាលពីឆ្នាំ២០១១ កន្លងទៅ ។

ក្រោយពីការសួរនាំរួចរាល់ តុលាការ CAS បានសម្រេចកាត់ក្តីព្យួរមុខតំណែងលោក Platini ពី៦ឆ្នាំ មកនៅត្រឹម៤ឆ្នាំវិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ខឹង​សម្បារ​ជា​ខ្លាំង និងអាចលាលែងចេញពីមុខតំណែងប្រធាន UEFA នាពេលឆាប់ៗខាង មុខទៀត ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង